កីឡាអន្តរជាតិ
អន្តរជាតិ
Dunne ដែលជួយ Man Utd ឈ្នះពានកំពូលអឺរ៉ុប ស្លាប់ក្នុងអាយុ ៧៨ឆ្នាំ
× Tony Dunne ដែលជួយ Manchester United ឈ្នះពានរង្វាន់អឺរ៉ុប European Cup (បច្ចុប្បន្ន Champions League) បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ។
Dunne ជាសមាជិកសំខាន់ក្នុងក្រុមរហស្សនាមបិសាចក្រហមក្នុងការជួយក្រុមយកឈ្នះ Benfica ក្នុងលទ្ធផល ៤-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបក្នុងកីឡដ្ឋាន Wembley ឆ្នាំ ១៩៦៨ ដើម្បីលើកពាន European Cup។
អតីតខ្សែការពារអន្តរជាតិអៀរឡង់ដែលបានចូលរួមជាមួយ Man Utd តាំងពីវ័យ ១៨ ឆ្នាំ ពោលគឺក្នុងឆ្នាំ ១៩៦០នោះ បានបង្ហាញខ្លួនចំនួន ៥៣៥ ប្រកួតសម្រាប់ក្លិប ដែលធ្វើឲ្យ Dunne ឈរនៅលំដាប់ទី៨ ក្នុងបញ្ជីកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេ។
ក្រៅពីពានកំពូលអឺរ៉ុប Dunne ក៏ជួយ Man Utd ឈ្នះពានរង្វាន់ FA Cup នៅឆ្នាំ ១៩៦៣ និងជួយក្រុមឈ្នះពានសមាជិកក្រុមទាំង១១នាក់ល្អបំផុតរបស់ Matt Busby ចំនួនពីរលើក ក្នុងឆ្នាំ ១៩៦៥ និង ១៩៦៧។
ក្រោយមរណភាពនេះ ក្លិប Shelbourne ដែលជាក្លិបដំបូងរបស់ Dunne បានចូលរួមរំលែកទុក្ខផងដដែរ។ នៅលើ Twitter Shelbourne FC សរសេរថាក្លិបមានការសោកស្តាយអំពីការស្លាប់នេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ Dunne។
Dunne ក៏ធ្លាប់លេងឲ្យក្រុម Bolton Wanderers ចំនួន ២០០ ប្រកួតផងដែរ នៅចន្លោះឆ្នាំ ១៩៧៣ និង ១៩៧៩ មុនពេលបញ្ចប់អាជីពនៅលីគកីឡាបាល់ទាត់អាមេរិចខាងជើង Detroit Express។ សម្រាប់ក្រុមជម្រើសជាតិអៀរឡង់ Dunne បានបង្ហាញខ្លួន ៣៣ លើក ក្នុងនោះឈ្នះទាំង៣៣ប្រកួត និងជាប់ឈ្មោះជាកីឡាករបាល់ទាត់អៀរឡង់ល្អបំផុតប្រចាំឆ្នាំក្នុងឆ្នាំ ១៩៦៩ ទៀតផង៕
Tag:
Tony Dunne
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com