ពីនេះ ពីនោះ
«​ព័ណ៌​» អាច​សរសេរ​ជា​«​ពណ៌​» ក៏បាន គឺ​ត្រឹមត្រូវ​ដូចគ្នា​!
11, Jun 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​អាច​សរសេរ​ជា​«​ព័ណ៌​»​ឬ​«​ពណ៌​»​បែបណា​ក៏បាន គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។ «​ព័ណ៌​» ឬ​«​ពណ៌​» សំដៅលើ​សម្បុរ​(​ព័ណ៌​ស​,​ព័ណ៌​ក្រហម ជាដើម​)​។ ខ្មែរ​យើង​ប្រើពាក្យ​នេះ​ចំពោះតែ​សម្បុរ​នៃ​វត្ថុ​ផ្សេងៗ​មាន​សំពត់​ជាដើម​។​

 
​ក្រៅពី​មាន​ពាក្យ​«​ព័ណ៌​»​ឬ «​ពណ៌​»​សរសេរ​ដូចគ្នា ក៏មាន​ពាក្យ​ដទៃទៀត​ដែល​សរសេរ​ដូចគ្នា​ហើយក៏​មានន័យ​ដូចគ្នា​ដែរ ពាក្យ​ទាំងនោះ​មានដូចជា «​ចៃដន្យ​»​សរសេរ​ជា​«​ចៃដន់​»​ក៏បាន​, «​ចេតិយ​»​ឬ​«​ចាយដី​»​ឬ​«​ចៃដី​»​ក៏បាន​,«​ថេរ​»,«​ស្ថិរ​» និង​«​ថិ​រ​»,«​ជួប​»​ឬ​«​ចួប​។​ល​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com