ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកលេង​ក្បាច់គុន​បង្ហាញ​ភាពសប្បាយ​រីករាយ​ពេល​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​
10, Jun 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ​៖ ស៊ី​ធី​
 
​ចាប់ផ្ដើម​ឆ្នាំ​២០២០​នេះ តារា​ក្បាច់គុន​ល្បីៗ​ប្រចាំ ONE Championship ជួប​ការលំបាក​ច្រើន​ក្នុងការ​ហ្វឹកហាត់ និង មាន​ភាព​ខុសប្លែកគ្នា​ក្នុងអំឡុងពេល COVID-19  ប៉ុន្តែ​ពេលនេះ​ពួកគេ​បាន​ត្រលប់មក​ហ្វឹកហាត់ និង​បង្ហាញ​ភាព​ក្លៀវក្លា​ឡើងវិញ​។ រដ្ឋាភិបាល​ខ្លះ​បានចាប់ផ្ដើម​ដក​បម្រាម​លើ​ការបិទ​ក្លិប​ប្រដាល់ ហើយ​តារា​ល្បីៗ​ជាច្រើន​បានចាប់ផ្ដើម​ហ្វឹកហាត់​នាពេល​ថ្មីៗ​នេះ​។ 
 
​យ៉ាងណាក្ដី ពួកគេ​ត្រូវការ​ពេល​មួយរយៈ​ដើម្បី​ឲ្យ​អត្ត​ព​លិ​ក​ទាំងអស់​អាច​ទាញ​កម្លាំង​ត្រលប់មក​ដូចដើម​វិញ ប៉ុន្តែ​អ្វីដែល​មើលឃើញ​ជាក់ស្ដែង​នោះ​គឺ ពួកគេ​បង្ហាញ​ភាពសប្បាយ​ចិត្ត បន្ទាប់ពី​ខកខាន​ហាត់​បែបនេះ​ជាច្រើន​ខែ​មកហើយ​។ សូម​តាមដាន​វីដេអូ និង រូបភាព​ពី​កីឡាករ​ជាច្រើន​ជាប់កិច្ចសន្យា​នៅ​សង្វៀន ONE Championship ដែល​បាន​វិល​មក​ហ្វឹកហាត់​នៅ​ក្លិប​រៀងៗ​ខ្លួន​៖
 
Liam Harrison
​គេ​មាន​អារម្មណ៍​ថា យឺត​បន្តិច និង អន្ទះអន្ទែង ចំពោះ​ការហ្វឹកហាត់​។ យ៉ាងណាក្ដី Liam “Hitman” Harrison កំពុង​ត្រេកអរ​ខ្លាំង​ក្នុងការ​ត្រៀមខ្លួន​ត្រឡប់​មកកាន់​សង្វៀន​ជាថ្មី​។ 
 
Sage Northcutt
​ម្ចាស់​ជើងឯក Karate World Champion កីឡាករ “Super” Sage Northcutt បាន​ត្រលប់​មកវិញ​ដោយ​ការហាត់​ក្នុង​ជំនាញ​ក្បាច់​ចាប់​នៅឯ​ក្លិប 10th Planet Austin ជាមួយ​អ្នកជំនាញ​ធ្វើ​ឲ្យ​ប្រកួត​ឲ្យ​ចុះចាញ់ Kyle Boehm​។ 


 
Jonathan Haggerty
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Jonathan “The General” Haggerty  ត្រូវគេ​មើលឃើញថា​កំពុង​សំលៀង​ស្នៀត​កែង​របស់ខ្លួន​ដើម្បី​ត្រលប់មក​ដណ្ដើម​ខ្សែក្រវាត់​វិញ​នៅ​ថ្ងៃ​ខាងមុខ​។ 
 
Shannon Wiratchai
​ទីបំផុត Shannon Wiratchai ឬ ឈ្មោះ​ក្រៅ “OneShin” បាន​ត្រលប់មក​ហ្វឹកហាត់​ជាមួយ​កំពូល​គ្រូបង្វឹក​របស់ខ្លួន Master Thong ជា​លើកដំបូង​ក្នុង​រយៈពេល ៣ ខែ​មកនេះ​។  Shannon Wiratchai ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ម្នាក់​ក្នុង​ក្បាច់គុន​ចម្រុះ​របស់​ប្រទេស​ថៃ​។ 


 
Rui Botelho
Rui Botelho  បាន​ដាល់ និង​ទាត់​បាវ​សាក់​យ៉ាង​ស្វាហាប់​បំផុត​ពេល​ត្រលប់​មកវិញ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។ គេ​មិន​ខកខាន​ទាត់​បាវ​សាក់​ទម្ងន់​ធ្ងន់​ជាច្រើន​ខែ​មកហើយ​។ វីដេអូ​នេះ​បង្ហាញ​អំពី​ការ​នឹកនា​ដល់​ការហ្វឹកហាត់ និង បញ្ចេញ​ស្នៀត​ជើង​រួមទាំង​ដៃ​មហា​ទម្ងន់​របស់គេ​។ 
Andy Howson
 Andy “Punisher” Howson ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​ពេល​ដណ្ដើម​ខ្សែក្រវាត់ ONE Super Series strawweight បាន​ត្រលប់មក​ហ្វឹកហាត់​ន​នៅ​ក្លិប Bad Company នាទី​ក្រុង Leeds ប្រទេស​អង់គ្លេស​។ គេ​បាន​បញ្ចេញ​ក្បាច់​ទាត់ ជង្គង់ កែង និង ម៉ាត់​លើ​ស៊ី​ប​ដែល​កាន់​ដោយ​គ្រូបង្វឹក និង​ប្រើ​កម្លាំង​ខ្លាំងក្លា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com