សិល្បៈអន្តរជាតិ
អន្តរជាតិ
​តារាភាពយន្ត​ថៃ Saranyu Wongkrachang ហៅនាយ​ខាវ ស្លាប់​ក្នុង​អាយុ​៥៩​ឆ្នាំ​
11, Jun 2020 , 10:32 am        
រូបភាព
លោក Saranyu Wongkrachang ដែលសំដែងជាតួនាយខាវ និងនាង ស៊ុវណាន់ ខុងយីង ឬនាងថងខ្វាវ ក្នុងរឿងស្នេហាស្រុកស្រែ
លោក Saranyu Wongkrachang ដែលសំដែងជាតួនាយខាវ និងនាង ស៊ុវណាន់ ខុងយីង ឬនាងថងខ្វាវ ក្នុងរឿងស្នេហាស្រុកស្រែ
ដោយ: ថ្មីៗ
​តារាភាពយន្ត​ថៃ Saranyu Wongkrachang ដែល​អ្នក​និយម​ទស្សនា​ភាពយន្ត​ថៃ ស្គាល់​ថា ជា​តួ​នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ ដោយសារ​ជំងឺមហារីក​ថ្លើម​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត បាងកក ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​។​



​លោក Saranyu បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ Chulalongkorn Memorial​។ លោក​បាន​បាត់​បង់ជីវិត​ចោល​ភរិយា Hattaya និង​កូនភ្លោះ​ស្រី Supara និង Sitala​។​

​បើតាម​បាងកក ប៉ុស្តិ៍ សព​តារាភាពយន្ត​ជើងចាស់​ថៃ រូបនេះ ត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត Wat Nak Prok ក្នុង​ស្រុ Phasi Charoen ហើយ​ត្រូវ​បូជា​នៅ​ថ្ងៃទី​១៨ ខែមិថុនា​៕



© រក្សាសិទ្ធិដោយ thmeythmey.com