ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទានតែស ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះសុខភាពឡើយ។ ថាតើភេសជ្ជៈនេះល្អយ៉ាងណាខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានតែស ៖
១. លក្ខណៈសម្បត្តិប្រឆាំងបាក់តេរី
តែសមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយការពារស្បែកពីមេរោគនិងបាក់តេរីផ្សេងៗ។ តើអ្នកធ្លាប់ដឹងទេថាផលិតផលមួយចំនួនដូចជាសាប៊ូត្រូវបានផលិតដោយប្រើប្រាស់តែសជាធាតុផ្សំចម្បង? ការទទួលទានតែសជួយការពាររាងកាយពីការឆ្លងមេរោគដែលបណ្ដាលមកពីវីរុសបាក់តេរីគួរឱ្យកត់សម្គាល់។ ហើយភេសជ្ជៈក៏ជួយសម្រាលអាការៈផ្ដាសាយ ឬគ្រុនផ្ដាសាយបានយ៉ាងប្រសើរផងដែរ។
២. សារធាតុប្រឆាំងអុកស៊ីតកម្ម
តែសមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងឥទ្ធិពលនៃរ៉ាឌីកាល់សេរី។ ខណៈដែលរ៉ាឌីកាល់សេរីនេះអាចបង្កការបំផ្លាញជាច្រើនក្នុងរាងកាយនិង DNA របស់អ្នក។
៣. ល្អសម្រាប់សុខភាពធ្មេញ
នេះក៏ព្រោះតែមានផ្ទុកសារធាតុ flavonoids សារធាតុ tannins និងសារធាតុ polyphenols ដែលជួយបង្អាក់ការលូតលាស់នៃបាក់តេរីមួយចំនួនដែលបង្កបញ្ហាឡើងកំណកកំបោរជាប់ធ្មេញ។ សារធាតុ fluoride ក្នុងតែសក៏មានប្រសិទ្ធភាពទប់ស្កាត់កាត់បន្ថយហានិភ័យនៃបញ្ហាធ្មេញពុកដង្កូវស៊ីផងដែរ។
៤. ពង្រឹងសុខភាពបេះដូង
មានផ្ទុកសារធាតុ flavonoids ដែលល្អសម្រាប់សុខភាពបេះដូងកាត់បន្ថយហានិភ័យនៃបញ្ហាផ្សេងៗ។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែសជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។
៦. ការពារថ្លើម
សារធាតុប្រឆាំងអុកស៊ីតកម្ម catechin ក្នុងតែសជួយការពារថ្លើមបានយ៉ាងប្រសើរបំផុត៕
ត្រួតពិនិត្យដោយ www.health.com.kh