ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! មានបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម ចៀសឱ្យផុតអាហារទាំងនេះ
× អាហារមួយចំនួនអាចបណ្ដាលឱ្យបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមរបស់អ្នកកាន់តែអាក្រក់ឡើង។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬចៀសវាងទទួលទានអាហារទាំងនោះសិន! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរប្រយ័ត្នក្នុងការទទួលទានកំឡុងពេលមានបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម ៖
១. ផ្លែឈើមានជាតិអាស៊ីត
រួមបញ្ចូលទាំងក្រូចឆ្មារ ប៉េងប៉ោះ ផ្លែម្នាស់ ផ្លែក្រូច និងទំពាំងបាយជូរជាដើមសុទ្ធតែមានផ្ទុកជាតិអាស៊ីតដែលអាចបង្កការរលាកដល់ផ្លោកនោមនាំឱ្យរោគសញ្ញានៃបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមកាន់តែអាក្រក់ឡើង។
២. គ្រឿងស្រវឹង
មិនត្រឹមតែអាចបង្កការរលាកដល់ក្រពះប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់ផ្លោកនោមរបស់អ្នកផងដែរ ពិសេសប្រសិនបើអ្នកកំពុងមានបញ្ហាឆ្លងមេរោគក្នុងផ្លោកនោម។ ដូច្នេះដើម្បីជាការប្រសើរចូរផ្អាកទទួលទានគ្រឿងស្រវឹង។
៣. កាហ្វេអ៊ីន
កាហ្វេអ៊ីនអាចបង្កើនលឿននៃលំហូរឈាមទៅកាន់តែផ្នែកដែលកំពុងទទួលរងផលប៉ះពាល់។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន។
៤. សាច់ក្រហម
អាហារនេះអាចបង្កើនកម្រិតនៃជាតិអាស៊ីតនិងបាក់តេរីក្នុងរាងកាយ។
៥. សាច់កែច្នៃនិងអាហារហឹរ
អាហារទាំងនេះអាចបង្កការរលាកក្នុងផ្លោកនោមនិងបង្កើនកម្រិតជាតិអាស៊ីតក្នុងរាងកាយដែលបង្កើតបរិយាកាសឱ្យបាក់តេរីងាយលូតលាស់។
៦. ស្ករ
អ្នកក៏គួរកម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ នេះក៏ព្រោះតែបាក់តេរីមួយចំនួនប្រើប្រាស់ស្ករជាអាហារ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com