ជាតិ
ពីនេះ ពីនោះ
ព្រឹត្តិការណ៍​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​ធំ​លើ​ផែនដី​នៃ​មច្ឆជាតិ កើតមាន​នៅតាម​ដង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា​
11, Jun 2020 , 7:19 pm        
រូបភាព
 ​រូបគំនូរ​បង្ហាញ​សកម្មភាព​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​រាប់រយ​ប្រភេទ និង​រាប់ពាន់​លាន​តោន​នៅតាម​ដង​ទ​ន​ន្លេ​សាប​។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
​រូបគំនូរ​បង្ហាញ​សកម្មភាព​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​រាប់រយ​ប្រភេទ និង​រាប់ពាន់​លាន​តោន​នៅតាម​ដង​ទ​ន​ន្លេ​សាប​។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
ដោយ:
​ព្រឹត្តិការណ៍​នៃ​ការធ្វើ​ចរាចរ​ផ្លាស់​ទី ដ៏​ធំ​មួយ​លើ​ផែនដី នៅតាម​ដង​ទន្លេសាប ត្រី​រាប់រយ​ប្រភេទ និង​រាប់លាន​តោន បាន​សម្រុក​ចេញពី​បឹង​ទន្លេសាប បានធ្វើ​ឲ្យ​ទន្លេសាប​ក្លាយ​ជាទី​ដែលមាន​ការធ្វើ​ផ្លាស់​ទី​ដ៏​ធំ និង​ក៏​ជា​កន្លែង​នេសាទ​ត្រី​ទឹកសាប​ដ៏​ធំ​មួយ​ផងដែរ នៅលើ​ផែនដី​។​

 
​ការប្រមូល​ផល​នេសាទ​ដ៏​ធំ​ប្រចាំឆ្នាំ​៖ ត្រី គឺជា​ប្រភព​អាហារ​សំខាន់​សម្រាប់​មនុស្ស ប៉ុន្តែ​វា​ក៏​សំខាន់​ណាស់ដែរ ដែល​ត្រូវ​ការការពារ​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ ដូចជា​ត្រី​គល់រាំង​ជាដើម​។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​យើង​គួរ​គិត និង​ពិចារណា​ទាំងអស់គ្នា​។ ប្រសិនបើ​យើង​នេសាទ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ច្រើន នាពេល​បច្ចុប្បន្ន វា​នឹង​មិនមាន​សេសសល់​សម្រាប់​អ្នកជំនាន់ក្រោយ​ឡើយនា​ពេលអនាគត​។​
 
​នៅតាម​បណ្តោយ​ដង​ទន្លេសាប ត្រី​រាប់រយ​ប្រភេទ និង​រាប់លាន​តោន បាន​សម្រុក​ចេញពី​បឹង​ទន្លេសាប ដែល​នាំមុខ​ដោយ​ត្រី​គល់រាំង ដែលជា​សេ្ត​ច​ត្រី​។ ស្របពេល​ជាមួយគ្នា​នោះ ប្រជា​នេសាទ​រាប់សិប​ម៉ឺន​នាក់ ប្រដាប់​ដោយ​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ ក៏​ចេញមក​នេសាទ​ផងដែរ​។​
 
​ទាំងនេះ គឺជា​ព្រឹត្តិការណ៍​ផ្លាស់​ទី​ប្រចាំឆ្នាំ​របស់​ត្រី ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​នៃ​ការផ្លាស់​ទី​ដ៏​ធំ​មួយ​លើ​ផែនដី​។ បើ​យើង​ធ្វើដំណើរ​តាម​ទូក តាម​បណ្តោយ​ដង​ទន្លេសាប ដែលមាន​ប្រវែង​ប្រមាណ ១២០​គីឡូម៉ែត្រ ចាប់ពី​បឹង​ទន្លេសាប រហូតដល់​ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំង​បួន គឺ​ទន្លេមេគង្គ​ផ្នែក​ខាងលើ ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ទន្លេសាប និង​ទន្លេបាសាក់ (​ទន្លេចតុមុខ​) ទល់មុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ យើង នឹង​បានឃើញ​អ្នកនេសាទ និង​ប្រជាជន​យ៉ាងច្រើន​កុះករ ជួបជុំគ្នា​នេសាទ និង​កែច្នៃ​ផល​នេសាទ​។ (​សូម​រង់ចាំ​តាមដាន​វគ្គ​បន្ត​)
 

© រក្សាសិទ្ធិដោយ thmeythmey.com