ពីនេះ ពីនោះ
«​ក្រអៅឈូក​»​និង​«​ក្រឳ​ឈូក​»​ជា​ពាក្យ​ត្រឹមត្រូវ​ដូចគ្នា​!
12, Jun 2020 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​«​ក្រអៅឈូក​»​អាច​សរសេរ​ជា​«​ក្រឳ​ឈូក​»​ក៏បាន គឺ​សុទ្ធតែ​សំដៅលើ ខ្នែង​ដែល​បែក​ចេញពី​មើម​ឈូក​ទៅ​។ តែ​អ្នកខ្លះ​សំដៅ​ហៅ​លើ​មើម​ឈូក​តែម្ដង​។

 
​វចនានុក្រម​ខ្មែរ បញ្ជាក់បន្ថែម​ពាក្យ «​ក្រឳ​»​ដែលមាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ ដែល​មានន័យថា  ច្រៀង ឬ​ស្រែក​។ «​ក្រឳ​»​មាន​ថ្នាក់​ពាក្យ​ម្យ៉ាងទៀត​ជា​គុណសព្ទ ដែល​មានន័យថា ឮ​រំពង​ណែន​ពីរោះ​។ សំឡេង​ក្រឳ​៕ 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com