ជាតិ
ព្រៃវែង បាត់ដំបង តាកែវ បន្ទាយមានជ័យ និង​កំពង់ធំ ផលិត​ស្រូវ​បាន​ច្រើន​ក្នុង​ឆ្នាំ​២០១៩
13, Jun 2020 , 8:29 am        
រូបភាព
​ដោយ​៖ ខន ណា​រី​
 
​ភ្នំពេញ​៖ ខេត្ត​ចំនួន​៥​នៅ​កម្ពុជា គឺ​ខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយមានជ័យ និង​ខេត្តកំពង់ធំ ជា​ខេត្ត​នាំមុខគេ ក្នុង​ការផលិត​ស្រូវ នៅក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​សំណេរ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

 
​យោងតាម​របាយការណ៍​ដដែល​រដ្ឋមន្ត្រី​កសិកម្ម​បាន​បង្ហោះ​ភ្ជាប់​ជាមួយនឹង​សំណេរ​របស់ខ្លួន ក្នុងចំណោម​ខេត្ត​ទាំង​៥​នេះ អាច​ផលិត​ស្រូវ​ចំនួន ៥.៦១៣.០០០ តោន​។ ក្នុងនោះ​ខេត្តព្រៃវែង ផលិត​ស្រូវ​បាន​ច្រើនជាងគេបង្អស់ គឺ​ចំនួន ១.៣៦៥.០០០ តោន​។ បន្ទាប់មក​គឺ​ខេត្តបាត់ដំបង ដែល​ផលិត​ស្រូវ​បាន​ចំនួន ១.២៣៧.០០០ តោន ខេត្តតាកែវ​ផលិត​បាន​១.២០៩.០០០ តោន ខេត្តបន្ទាយមានជ័យ​ផលិត​បាន​ចំនួន ៩២៩.០០០ តោន និង​ខេត្តកំពង់ធំ​ផលិត​ស្រូវ​បាន​ចំនួន ៨៧០.០០០ តោន នៅក្នុង​ឆ្នាំ​២០១៩​។ 
 
​តាម​របាយការណ៍​ដដែល កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន ១០.៨៨ លាន​តោន​ឆ្នាំ​២០១៩ និង​នៅសល់​ស្រូវ​សម្រាប់​នាំចេញ ប្រមាណ​៥.៧៦០.០០​តោន​៕
 

Tag:
 ស្រូវ​
  ខេង សាខុន​
  ព្រៃវែង​
  បាត់ដំបង​
  តាកែវ​
  បន្ទាយមានជ័យ​
  ខេត្តកំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com