ពីនេះ ពីនោះ
សុខភាព
រមាស់​អញ្ចាញធ្មេញ​ណាស់​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
13, Jun 2020 , 6:59 am        
រូបភាព
​បញ្ហា​រមាស់​អញ្ចាញធ្មេញ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​ដោះស្រាយ​បំបាត់​អាកា​រៈ​នេះ ៖

 
១. ខ្ពុរ​សម្អាត​មាត់ទឹក​ត្រជាក់​
 
​គ្រាន់តែ​ទទួលទាន ឬ​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ត្រជាក់​ក៏​ជួយ​ឱ្យ​អ្នក​ធូរស្បើយ​ពី​អាកា​រៈ​រមាស់​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​ទទួលទាន​ទឹកស្អាត​ដែល​ដាំ​ពុះ​ឆ្អិន ឬ​ទឹក​សុទ្ធ​។​
 
២. ជញ្ជក់​ដុំ​ទឹកកក​
 
​អ្នក​អាចដាក់​ដុំ​ទឹកកក​តូចៗ​ក្នុង​មាត់​រហូតដល់​រលាយ ឬ​ជញ្ជក់​នៅពេល​អញ្ចាញ​ចាប់ផ្ដើម​រមាស់​។ ភាព​ត្រជាក់​ជួយ​ឱ្យ​ស​សៃ​ប្រសាទ​ក្នុង​អញ្ចាញ​ប្រែជា​ស្ពឹក ហើយ​អ្នកនឹង​លែង​សូវ​រមាស់​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​ប្រើប្រាស់​ដុំ​ទឹកកក​ដែល​បាន​បង្កក​ចេញពី​ទឹកស្អាត​។​
 
៣. ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹកអំបិល​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​មួយ​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី រួច​ខ្ជាក់​ចេញ​ជាការ​ស្រេច​។​
 
៤. លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ផ្ទាល់​លើ​អញ្ចាញ​ដែល​រមាស់​។ ចៀសវាង​ទទួលទាន​ទឹក ឬ​ខ្ពុរ​សម្អាត​មាត់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។​
 
៥. លាបម្សៅ Baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកស្អាត ឬ​ទឹក​សុទ្ធ​ប៉ុន្មាន​ដំណក់​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​អញ្ចាញធ្មេញ​កន្លែង​ដែល​រមាស់​។​
 
៦. ចៀសវាង​អាហារ​មួយចំនួន​
 
​នៅពេលដែល​អញ្ចាញ​អ្នក​កំពុង​រមាស់ ការប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​អាហារ គឺ​សំខាន់បំផុត​។ អាហារ​មួយចំនួន​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​លើ​សុខភាព​មាត់​ធ្មេញ រួមទាំង​អញ្ចាញ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​អាស៊ីត និង​អាហារ​ហឹរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com