COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ អូស្ត្រាលី គ្រោងបន្ថយចំនួនអ្នកគាំទ្រក្នុងកីឡដ្ឋានដើម្បីអនុវត្តគម្លាតសុវត្ថិភាព
× អូស្ត្រាលីនឹងអនុញ្ញាតឲ្យមានអ្នកគាំទ្រ ១០០០០ នាក់នៅក្នុងកីឡដ្ឋានដើម្បីទស្សនាការប្រកួតកីឡា ដែលនេះជាផ្នែកមួយដើម្បីបន្ធូរបន្ថយការរឹតត្បិតពីគោលការគម្លាតសុវត្តិភាព ដោយសារជំងឺ COVID-19។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison អះអាងបែបនេះនៅថ្ងៃ១២ ខែមិថុនា។
លោក Morrison បាននិយាយថា រដ្ឋរបស់អូស្ត្រាលីកំពុងធ្វើការងារដើម្បីឆ្ពោះទៅរកច្បាប់មួយដែលនឹងអនុញ្ញាតឲ្យកីឡដ្ឋានដែលមានសមត្ថភាពផ្ទុកមនុស្ស៤ម៉ឺននាក់ មកដាក់អ្នកគាំទ្រត្រឹម ១០០០០ នាក់វិញ។ លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បន្ថែមថា ការផ្លាស់ប្តូរនេះនឹងអាចអនុវត្តសម្រាប់ការប្រគំតន្ត្រី និងពិធីបុណ្យផ្សេងៗផងដែរ។
ប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Morrison អះអាងថា ទីតាំងកីឡដ្ឋានត្រូវតែជាតំបន់ធំទូលាយ ដែលអាចដាក់ឲ្យមានគម្លាតក្នុងចំងាយសមរម្យ។
ព្រឹត្តិការណ៍កីឡាកម្រិតអាជីពធំបំផុតចំនួនពីររបស់អូស្ត្រាលី រួមមានកីឡាបាល់ឱប (NRL) និងកីឡាបាល់ទាត់អូស្ត្រាលី (AFL) បានបន្តរដូវកាលរបស់ពួកគេវិញ ជាមួយនឹងការប្រកួតនៅកីឡដ្ឋានបិទទ្វារ ប៉ុន្តែត្រូវបានផ្តល់ភ្លើងបៃតងក្នុងការអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រមួយចំនួនតូចចូលរួមទស្សនាផងដែរ។
គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ អូស្ត្រាលីមានចំនួនអ្នកឆ្លងជំងឺ COVID-19 ជាង៧ពាន់នាក់ និង ១០២ នាក់បានស្លាប់៕
Tag:
COVID-19
Scott Morrison
© រក្សាសិទ្ធិដោយ thmeythmey.com