ជាតិ
បទសម្ភាសន៍
លោក ព្រឿង ប្រណីត​៖«​បើ​និពន្ធ​អ្វីដែល​មិនល្អ ទោះ​ស្លាប់ទៅ​ក៏​នៅជាប់​ឈ្មោះ ជា​ជន​មាន​កំហុស​»
13, Jun 2020 , 12:59 pm        
រូបភាព
លោក ព្រឿង ប្រណីត​ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ
លោក ព្រឿង ប្រណីត​ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ
ភ្នំពេញ​៖ បើជា​អ្នកនិពន្ធ​ហើយ និពន្ធ​អ្វីដែល​មិនល្អ​នោះ ទោះ​ស្លាប់ទៅ​ក៏​នៅជាប់​ឈ្មោះ «​ជា​ជន​មាន​កំហុស​»​ដែរ​។ ដូច្នេះ​អ្នកនិពន្ធ​ទាំងអស់ ត្រូវ​សម្រិតសម្រាំង​អ្វីដែល​ល្អ ផ្ដល់​ជា​គំនិត​អប់រំ ឱ្យ​អ្នកអាន និង​ស្ដាប់ ដើម្បី​ផ្ដល់​ជា​ពុទ្ធិ​សម្រាប់​ពួកគេ​។ នេះ​ជាការ​លើកឡើង​របស់លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​។​

 
​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​រូបនេះ បាន​បញ្ជាក់ថា បើ​អ្នកនិពន្ធ យក​រឿង​មិនល្អ ដែល​បង្កប់ន័យ​អសុរោះ គ្មាន​ក្រមសីលធម៌ និង​សុជីវធម៌ ផ្សាយ​ចេញ​ទៅហើយនោះ គឺ​ពិបាក​កែប្រែ​វិញ​ណាស់ ព្រោះ​ខ្លឹមសារ និង​ទស្សនៈ​ទាំងឡាយ បាន​ទៅដល់​ផ្នត់គំនិត​របស់​មនុស្ស ជាពិសេស​ក្មេងៗ​រួច​បាត់ទៅហើយ​។ ដូច្នេះ​ដើម្បីឱ្យ​ស្នាដៃ​តែង​និពន្ធ​មួយ​ទទួលបាន​ការឱ្យ​តម្លៃ​ពី​មនុស្សជាតិ ទាល់តែ​ស្នាដៃ​ទាំងនោះ​មានតម្លៃ​អប់​រំជា​សកល ។​
 
​ដើម្បី​ស្វែងយល់​បន្ថែម​នោះ សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មី និង​លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ ដូចតទៅ​៖
 
 
​ទោះជា​យ៉ាងណា លោក​ក៏បាន​លើកឡើង​ដែរ​ថា រាល់​ស្នាដៃ​ទាំងអស់ តែងមាន​ផលប៉ះពាល់​តិច​ឬ​ច្រើន ដោយ​ចៀស​មិន​ផុត​។ លោក បញ្ជាក់បន្ថែម​ដូច្នេះ​៖«​គេ​និយាយថា​អ្នកនិពន្ធ​ឥឡូវ ស្នាដៃ​ស្លាប់​មុន​ម្ចាស់​។ ភាសា​នេះ​អាច​ត្រូវ​មួយផ្នែក ប៉ុន្តែ​យើង​មិនដឹងថា​ស្នាដៃ​នោះ វា​អាច​នឹង​រស់​ឡើងវិញ​នៅ​ថ្ងៃ​ណាមួយ​ក៏​មិនដឹង​។ បើ​វា​រស់​ឡើងវិញ​មែន វា​អាច​នឹង​ផ្ដល់​ផលប៉ះពាល់​ដល់​សង្គម នៅ​ផ្នែក​ណាមួយ​។ អ្វីដែល​កើតជា​កំហុស​ហើយ មិនអាច​ធ្វើ​រឿង​ល្អ​មក​កែប្រែ​បានឡើយ ដូច្នេះ​អ្នកនិពន្ធ​ត្រូវតែ​ហ៊ាន​ទទួល​នូវ​ការរិះគន់​»​។ 
 

លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ

​បើ​និយាយ​ពី​អ្នកនិពន្ធ​បទ​ចម្រៀង​វ័យក្មេង​នៅពេល​បច្ចុប្បន្ន ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​រូបនេះ សង្កេតឃើញថា អ្នកនិពន្ធ​ខ្លះ​បាន​សម្រិតសម្រាំង​ស្នាដៃ​របស់ខ្លួន​បានល្អ ដោយឡែក​មានតែ​អ្នកនិពន្ធ​មួយចំនួន ប៉ុណ្ណោះ ដែល​និពន្ធ​ដោយ​មិនបាន​គិតពិចារណា​បានច្បាស់លាស់​។ 
 
​លោក ព្រឿង ប្រណីត ពន្យល់​បន្ថែម​៖«​មាន​អ្នកនិពន្ធ​មួយចំនួន​តូច ដែល​គាត់​និពន្ធ​មិនបាន​ល្អ​។ ខ្ញុំ​គិតថា ប្រហែលជា​គាត់​ខ្វះ​អ្នក​ប្រឹក្សា​។ អ្នកខ្លះ​គាត់​មាន​ទេពកោសល្យ​ល្អ ដូច្នេះ​បើ​គាត់​មាន​អ្នក​ប្រឹក្សា​ល្អ ស្នាដៃ​របស់គាត់​ប្រាកដជា​អាចជួយ​សង្គម​បាន​»​។​

Tag:
 សិល្បៈ​
  តែង​និពន្ធ​
  អក្សរសិល្ប៍​
  អក្សរសាស្ត្រ​
 
© រក្សាសិទ្ធិដោយ thmeythmey.com