ពីនេះ ពីនោះ
សុខភាព
អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​អ្នកខ្លាំង​រឿង​លើ​គ្រែ​?
14, Jun 2020 , 6:59 am        
រូបភាព
​ចំណង់​ផ្លូវភេទ​ថយចុះ​ច្រើនតែ​បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​អារម្មណ៍ ការ​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ការជក់បារី គេង​មិន​គ្រប់គ្រាន់ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ចំណង់​ផ្លូវភេទ​ខ្លួន​កំពុង​ធ្លាក់ចុះ ចូរ​ប្រយ័ត្ន​ចំពោះ​អ្វីដែល​អ្នកទទួល​ទាន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ឡើងវិញ ៖

 
១. សូកូឡា​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​និង​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​ឡើងវិញ​ពី​ភាព​ស្ត្រេ​ស​។​
 
២. ផ្លែ​បឺ​រ​
 
​ជាតិ​ខ្លាញ់​សុខ​ភាពល្អ​ក្នុង​ផ្លែ​បឺ​រ​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ផ្ដល់នូវ​កាឡូរី ហើយ​ក្នុងពេល​ជាមួយគ្នា​ជួយ​សម្រួល​ចរន្តឈាម​ពេញ​រាងកាយ​រួមបញ្ចូល​ទាំង​ចរន្តឈាម​ដែល​ហូរ​ទៅ​ប្រដាប់ភេទ​របស់​អ្នក​។​
 
៣. អយ​ស្ទ័​រ​
 
​បរិមាណ​នៃ​ជាតិ​ស័ង្កសី​ក្នុង​អយ​ស្ទ័​រ​ជួយ​រាងកាយ​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែលមាន​តួនាទី​គ្រប់គ្រង​ពង្រឹង​ដំណើរការ​មុខងារ​ផ្លូវភេទ​របស់​បុរស​និង​ស្ត្រី​។ ចំពោះ​បុរស​ការ​ទទួលទាន​អយ​ស្ទ័​រ​ជួយ​បង្កើន​ដល់​បរិ​មាណនៃ​មេជី​វិត​ឈ្មោល និង​សមត្ថភាព​នៃ​ការ​ហែល​។ រីឯ​ស្ត្រី​វិញ​ជាតិ​ស័ង្កសី​ជួយ​ដល់​អូវែ​ធ្វើឱ្យមាន​តុល្យភាព​រវាង​អ័រម៉ូន estrogen អ័រម៉ូន progesterone និង​អ័រម៉ូន testosterone​។​
 
៤. គ្រាប់​ល្ពៅ​
 
​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស័ង្កសី ព្រមទាំង​ប្រូតេអ៊ីន ជាតិ​ដែក ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ​ដែល​សុទ្ធ​តែមាន​ប្រសិទ្ធភាព​បង្កើន​ចំណង់​ផ្លូវភេទ​គួរឱ្យកត់សម្គាល់​។​
 
៥. ឪឡឹក​
 
​ជាតិ​ស​សៃ​ក្នុង​ផ្លែ​ឪឡឹក​ជួយ​សម្រួល​ចរន្តឈាម​ហូរ​ដែលជា​អ្វីមួយ​ចាំបាច់​សម្រាប់​ចំណង់​ផ្លូវភេទ​។ លើសពីនេះទៅទៀត​ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​អាមីណូអាស៊ីត L-citruline ដែល​ព​ង្រឹ​កស​សៃ​ឈាម​ក្នុង​ប្រដាប់ភេទ​។​
 
៦. ទំពាំង​បារាំង​
 
​សារធាតុ Folate ក្នុង​ទំពាំង​បារាំង គឺ​ចាំបាច់​សម្រាប់​ការផលិត​សមាសធាតុ histamine ជួយ​សម្រួល​ស​សៃ​ឈាម​។ ការរួមបញ្ចូល​ទំពាំង​បារាំង​ក្នុង​របប​អាហារ គឺ​ផ្ដល់​អត្ថប្រយោជន៍​ណាស់​ចំពោះ​បុរស​ដែល​ប្រដាប់ភេទ​មិន​ងាយ​ឡើង​រឹង​។​
 
៧. ខ្ទឹមស​
 
​សារធាតុ allicin នៃ​ខ្ទឹមស​ជួយ​បង្វែរ​លំហូរ​ឈាម​លំ​ហូរឈាម​ទៅកាន់​សរីរាង្គ​ផ្លូវភេទ​ងាយ​នឹង​រំញោច​ដាស់​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​។ ការ​ទទួលទាន​ខ្ទឹមស​ឆៅ​ឬ​ឆ្អិន​ជាប្រចាំ គឺ​ល្អ​សម្រាប់​សុខភាព​រាងកាយ រួមទាំង​សុខភាព​ផ្លូវភេទ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com