COVID-19
ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់ជំនួយ​ជាង​៦​លាន​ដុ​លា្ល​រ ដល់​កម្ពុជា សម្រាប់​ចំណាយ​លើ​បញ្ហា​កូ​វីដ
13, Jun 2020 , 3:14 pm        
រូបភាព
​រូប​ឯកសារ​៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ស្ថិតក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់​៤១,៤​លាន​ដុល្លារ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០  នៅ​ទីស្តីការក្រសួង​៕

​ភ្នំពេញ​៖ រដ្ឋាភិបាល​ប្រទេស​ជប៉ុន បន្ត​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ជា​បរិក្ខា​វេជ្ជសាស្ត្រ និង​បច្ចេកទេស ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦,៣​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ជំនួយ​នេះ គឺ​ផ្តល់​តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​(UNOPS)​។

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការបរទេស ប្រាប់​ភាគី​ជប៉ុន​ថា កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ប្រើប្រាស់​ជំនួយ​ទាំងអស់នេះ ឲ្យ​មានតម្លៃ ក្នុងការ​ដោះស្រាយ​គ្រោះមហន្តរាយ​សុខភាព ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩  និង​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ដែល​រង​ប៉ះពាល់​ពី​ជំងឺ​នេះ  ព្រមទាំង​ធានាបាន​នូវ​សុខុមាល​ល្អ​ជូន​ប្រជាពលរដ្ឋ​។​
 
​កាលពី​ថ្ងៃទី​៥ ខែមិថុនា ជប៉ុន បានផ្តល់​ជំនួយឥតសំណង​សរុប​៤១,៤​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​អនុវត្ត​លើ​គម្រោង​ចំនួន​៣ ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍ​សង្គម និង​សុខាភិបាល​។ 
 
Tag:
 ជំនួយ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com