ពីនេះ ពីនោះ
សុខភាព
ហេតុអ្វី​បានជា​អ្នក​មិនអាច​ចោល​ទម្លាប់​គេង​ដណ្តប់ភួយ​បាន​ទោះបីជា​ក្តៅ​ហើយក៏​ដោយ​?
15, Jun 2020 , 6:59 am        
រូបភាព
​អ្នក​ប្រហែលជា​យល់ថា​អ្នកត្រូវការ​ដណ្តប់ភួយ​ជានិច្ច​គ្រប់​ពេលដែល​អ្នក​គេង​នៅពេល​យប់​។ រឿងនេះ​ហាក់បីដូចជា ថាមពល​ដ៏​អស្ចារ្យ​អ៊ីចឹង ហើយ​វា​ក៏​ជា​អ្នកធ្វើ​ឲ្យ​គេង​លក់​កាន់តែ​លឿន​ជាង​មុន​ដែរ​។ ទោះបីជា​យប់​ដ៏​ក្តៅ​ក៏​មិនអាច​ប្តូរ​ទម្លាប់​នេះដែរ​។ មាន​ហេតុផល​តិចតួច​ដែរ ដែល​យើង​មាន​ទម្លាប់​នេះ​ដោយ​ផ្លាស់ប្តូរ​មិន ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​ទម្លាប់​គេង​ដណ្តប់ភួយ​បែបនេះ​៖

 
​ជួយ​សម្រួល​ដល់​សីតុណ្ហភាព​ក្នុង​រាងកាយ​
 
​យើង​គឺជា​មនុ​ស្សមាន​ឈាម​ក្តៅ​ឧណ្ហៗ មានន័យថា រាងកាយ​របស់​យើង​ត្រូវការ​សម្របសម្រួល​សីតុណ្ហភាព​ខាងក្នុង​ខ្លួន ហើយ​នេះ​គឺជា​អ្វីដែល​អាចជួយ​ឲ្យ​យើង​មាន​ភាពកក់ក្តៅ​ដែរ​។ យ៉ាងណាមិញ នៅពេល​យើង​គេង​លក់​ស្រួល យើង​ពិតជា​មិនអាច​គ្រប់គ្រង​អ្វី​បានទេ​។ ប៉ុន្តែ​ភួយ​អាចជួយ​រាងកាយ​ផ្លាស់ប្តូរ និង​រក្សា​សីតុណ្ហភាព​តាម​ដែល​យើង​ត្រូវការ​បាន​។ 
 
​ភួយ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ន​ទម្លាប់​គេង​ពេលយប់​
 
​មនុស្ស​យើង​សុទ្ធ​តែមាន​ទម្លាប់ ហើយ​វា​ក៏មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​មូលហេតុ​ដែល​យើង​ត្រូវការ​ភួយ​ដែរ​។ ទោះបីជា​វា​មិនមែន​និយាយ​អំពី​ការ​មាន​អារម្មណ៍​មាន​សុវត្ថិភាព​ក៏ដោយ យើង​កំពុងតែ​ប្រើ​ភួយ​ពេញ​មួយជីវិត ហើយ​វា​ក៏​ជា​ទម្លាប់​ដែល​ត្រូវ​ការជាប់​ដែរ​។ ដូច្នេះ​នៅពេល​យើង​ត្រូវ​ចូល​គេង ទាល់តែ​មាន​ភួយ​គ្រប​ខ្លួន​ទើប មិនមាន​អារម្មណ៍​ថា​ខ្វះ​អ្វី​ម្យ៉ាង​ទេ​។ 
 
​ភួយ​ជួយ​បន្ថយ​ស្ត្រេ​ស និង​ថប់​អារម្មណ៍​
 
Serotonin គឺជា​អ័រម៉ូន​មួយ​បញ្ជាក់​អំពី​ការ​មាន​អារម្មណ៍ល្អ ហើយក៏​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​ថែរក្សា​ភាព​រីករាយ និង​ស្ងប់ស្ងាត់​ក្នុង​ចិត្តបាន​។ នៅពេល​ស្ត្រេ​ស និង​តក់ស្លុត វា​ពិតជា​ពិបាក​គេង​ឲ្យ​លក់​ណាស់​។ ប៉ុន្តែ​នៅពេល​យើង​ដណ្តប់ភួយ អ័រម៉ូន​នេះ​នឹង​កើនឡើង ហើយក៏​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ងប់ស្ងាត់​ផងដែរ​។​
 
​ភួយ​ជួយ​ឲ្យ​គេង​លក់​
 
​ភួយ​បង្កើត​នូវ​អាកាសធាតុ​បែប​តូចតាច ដែល​វា​អាចធ្វើ​ឲ្យ​អាកាសធាតុ​មិនអាច​ផ្លាស់ប្តូរ​អ្វី​បាន​ច្រើន​ឡើយ​។ ភួយ​នឹង​ជួយផ្តល់​ភាពកក់ក្តៅ​ដល់​ស្បែក និង​កត្តា​ជុំវិញ​ដើម្បី​ជួយ​ឲ្យ​រាងកាយ​ត្រជាក់​គ្រប់គ្រាន់​។ ដូច្នេះ​យើង​នឹង​គេង​លក់​កាន់តែ​លឿន ហើយក៏​មិនសូវមាន​ការរំខាន​ផងដែរ​។ 
 
​មាន​អារម្មណ៍​ថា​ត្រូវបាន​ការពារ និង​មាន​សុវត្ថិភាព​
 
​ភួយ​ជា​អ្នកជំរុញ​ដល់​អារម្មណ៍​មាន​សុវត្ថិភាព​ដោយសារតែ​ភាព​ខ្លាច​ញឹកញាប់​ភាគច្រើន​ដែល​យើង​មាន​គឺ​នៅពេលដែល​យើង​ស្ថិតក្នុង​វ័យ​កុមារ និង​ស្ថិតក្នុង​ភាព​ងងឹត​។ ដូច្នេះ​នៅពេល​អារម្មណ៍​បែបនេះ​ចាប់ផ្តើម យើង​នឹង​ដណ្តប់ភួយ​ពេញ​ខ្លួន​ឲ្យ​ជិត​តែម្តង​។ វា​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុងការ​បំបាត់​ភាព​ភ័យ និង​ផ្តល់នូវ​ការការពារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com