ជាតិ
កម្ទេច​ឥដ្ឋ​ម៉ដ្ត ជា​វត្ថុធាតុដើម​សំខាន់ ក្នុង​ការដ្ឋាន​ជួសជុល​ប្រាសាទ​ឥដ្ឋ​
15, Jun 2020 , 8:29 am        
រូបភាព
​សៀមរាប​៖ កម្ទេច​ឥដ្ឋ​ម៉ដ្ត ជា​វត្ថុធាតុដើម​ដ៏​សំខាន់​សម្រាប់​ការជួសជុល​ប្រាសាទ​ឥដ្ឋ​។ កម្ទេច​ឥដ្ឋ​នេះ​ត្រូវបាន​យកទៅ​លាយ​ជាមួយ​ធាតុ​ផ្សំ​ដទៃទៀត ជា​បច្ចេកទេស​ដ៏​សំខាន់​ក្នុង​ការបិទ​ភ្ជាប់​ដុំឥដ្ឋ​ឬ​ស្នាម​ប្រេះ​នៅតាម​ការដ្ឋាន​ប្រាសាទ​ឥដ្ឋ​។​

 
​លោកតា ស៊ឹម អឿ​ម អ្នកជំនាញ​ការជួសជុល​ប្រាសាទ​ឥដ្ឋ​បាន​និយាយថា រាល់ថ្ងៃ​កម្មករ​ជា​ស្ដ្រី​ចំនួន​៧​នាក់​ប្រចាំការ​វាយ​បំបែក​កម្ទេច​ឥដ្ឋ សម្រាប់ធ្វើ​គ្រឿងផ្សំ​ជួសជុល​ប្រាសាទបាគង​។ កម្ទេច​ឥដ្ឋ​ម៉ដ្ត ត្រូវបាន​យ​កលាយជា​មួយគ្រឿង​មួយចំនួនទៀត​ដូចជា ដីខ្សាច់​ម៉ដ្ត កំបោរ ស្ករត្នោត និង​កាវ​ស្បែក​គោ ជា​វត្ថុធាតុដើម​ដ៏​សំខាន់​ក្នុង​ការងារ​ជួសជុល​ប្រាសាទ​ឥដ្ឋ​។ លោកតា​បន្ថែមថា កម្ទេច​ឥដ្ឋ​ចែកជា​២ ទី​១​កម្ទេច​ឥដ្ឋ​ម៉ដ្ត និង​គ្រើម ដែល​ប្រភេទ​ម៉ដ្ត​សម្រាប់​បិទ​ភ្ជាប់​ឥដ្ឋ​មួយ​ទៅ​ឥដ្ឋ​មួយ ឬ​ឯ​ប្រភេទ​គ្រើម​សម្រាប់​បិទ​កន្លែង​ប្រេះ​ឬ​ការ​រហែក​នៃ​ថ្ម​ប្រាសាទ​៕
 
​សូម​ទស្សនា​បច្ចេកទេស​កម្ទេច​ថ្ម​ឥដ្ឋ​សម្រាប់​ជួសជុល​ប្រាសាទ​
 
 
 









Tag:
 ប្រាសាទបាគង​
  ប្រាសាទ​ឥដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com