ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! រន្ធ​ញើស​ធំ អាចមកពី​ទម្លាប់​ទាំងនេះ​
15, Jun 2020 , 6:59 pm        
រូបភាព
​គ្មាន​នរណា​ចង់បាន​ស្បែក​មុខ​មាន​រន្ធ​ញើស​ធំៗ​ឡើយ​។  ហើយ​បញ្ហា​នេះ​អាច​បណ្ដាលមកពី​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​ដែល​យើង​ស្មាន​មិន​ដល់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​បង្កបញ្ហា​រន្ធ​ញើស​ធំ ៖

 
១. ប្រើប្រាស់​ទឹក​លាង​សម្អាត​មុខ​មិនបាន​ត្រឹមត្រូវ​
 
​រន្ធ​ញើស​ធំ​ច្រើន​កើតមាន​ជាទូទៅ​ចំពោះ​អ្នក​ដែលមាន​ស្បែក​មុខខ្លាញ់​។ ដូច្នេះ​ត្រូវ​ប្រាកដថា​អ្នក​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​មុខ​បាន​ត្រឹមត្រូវ​សាក​សម​សម្រាប់​ស្បែក​មុខខ្លាញ់​និង​មិនត្រូវ​លាង​សម្អាត​មុខ​ច្រើនជាង​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ឡើយ​។ ការលាង​សម្អាត​មុខ​ញឹកញាប់​ពេក​កាន់តែ​ធ្វើឱ្យ​រន្ធ​ញើស​លើ​មុខ​កាន់តែ​ធំ​ជាង​មុន​។​
 
២. ទទួលទាន​អាហារ​ខុស​
 
​អាហារ​ក៏​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​រន្ធ​ញើស​លើ​ផ្ទៃមុខ​ផងដែរ​។ ដើម្បី​ជាការ​ប្រើប្រាស់​ចូរ​ប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​និង​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​។ ចូរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ស្រស់ៗ​ច្រើន​ជំនួស​វិញ​។​
 
៣. មិន​ខាត់​សម្អាត​ស្បែក​មុខ​ឱ្យបាន​ទៀងទាត់​
 
​ការ​ខាត់​សម្អាត​មុខ​ឱ្យបាន​ទៀងទាត់ គឺ​ចាំបាច់​ណាស់​ដើម្បី​ទប់ស្កាត់​បញ្ហា​រន្ធ​ញើស​ធំ​។ ទោះជា​យ៉ាងណា​មិនគួរ​ខាត់​ស្បែក​មុខ​លើសពី ២ ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។​
 
៤. មិន​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​មុខជា​ប្រចាំ​
 
​មាន​ស្បែក​មុខខ្លាញ់​មិនមែន​មានន័យថា​អ្នក​មិនចាំបាច់​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ជាប្រចាំ​ឡើយ​។ នេះ​ក៏​ព្រោះតែ​ខ្លាញ់​លើ​ស្បែ​កមុខ​មិនមែន​ទឹក​ឡើយ ដូច្នេះ​វា​មិនអាច​ផ្ដល់​សំណើម​ដល់​កោសិកា​ស្បែក​បានទេ​។ សូម្បីតែ​អ្នកមាន​ស្បែក​មុខខ្លាញ់​ក៏​អាច​ជួបប្រទះ​បញ្ហា​ស្បែក​ស្ងួត​ផងដែរ ហើយ​នេះ​ជា​អ្វីដែល​ធ្វើឱ្យ​រន្ធ​ញើស​ធំ​ជាង​មុន​។ ហេតុនេះ​ដើម្បី​ជាការ​ប្រើប្រាស់​ចូរ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ឱ្យបាន​ត្រឹមត្រូវ​ដែល​សាក​សម​ចំពោះ​ស្បែក​មុខខ្លាញ់​។​
 
៥. ត្រូវ​កម្ដៅថ្ងៃ​ច្រើនពេក​
 
​ការ​ត្រូវ​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង​ច្រើនពេក​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ស្បែក​រួមបញ្ចូល​ទាំង​បញ្ហា​រន្ធ​ញើស​ធំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com