អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន​ដែល​ប្រឆាំងនឹង​អាមេរិក​បាន​ងាក​ទៅរក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ទប់ទល់​ជាមួយ​ចិន​
15, Jun 2020 , 7:59 pm        
រូបភាព
ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ជិះ​កង់​កាត់​រូប​របស់​លោក ​Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ជិះ​កង់​កាត់​រូប​របស់​លោក ​Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ដោយ: VOA
​បើទោះបីជា​ធ្លាប់មាន​ការមិន​ពេញចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ អ្នកវិភាគ​ជឿថា​ការយល់ព្រម​របស់លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ដើម្បី​ផ្តល់ឱកាស​លើក​ទី​២​សម្រាប់​កិច្ចព្រមព្រៀង​យោធា​អាមេរិក​បង្ហាញថា ទំនាក់ទំនង​របស់​ហ្វីលីពីន​ជាមួយ​ចិន​កំពុងតែ​ប្រេះឆា​ក្រោយ​រយ​:​ពេល​បួន​ឆ្នាំ​។​

 
​មន្ត្រី​ការ​ក្រសួងការបរទេស​រប​ស់លោក Duterte បានប្រកាស​កាលពី​ថ្ងៃទី​៣ ខែមិថុនា​ថា ប្រទេស​ហ្វីលីពីន​អាច​នឹង​ពន្យារ​សុពលភាព​កិច្ចព្រមព្រៀង​មូលដ្ឋាន​យោធា​បណ្តោះអាសន្ន​ជាមួយ​សហរដ្ឋអាមេរិក យ៉ាងហោចណាស់​រហូតដល់​ចុងឆ្នាំ​២០២០​។ កាលពី​ខែកុម្ភៈ រដ្ឋាភិបាល​ហ្វីលីពីន​បាន​និយាយថា ហ្វីលីពីន​អាច​បញ្ចប់​កិច្ចព្រមព្រៀង​រយ​:​ពេល​២១​ឆ្នាំ​ដែល​អនុញាត​ឲ្យ​កងទ័ព​អាមេរិក​ចេញចូល​បាន​ដោយ​សេរី និង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នានា​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា តំបន់​អាស៊ីអាគ្នេយ៍​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​កាល​:​ទេស​:​មាន​ជម្លោះ​ក្នុង​តំបន់​អាស៊ី​ខាងកើត​។​
 
​លោក​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin បាន​ថ្លែងប្រាប់​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា ដោយសារ​មាន​ភាព​តានតឹង​ខ្លាំង​របស់​មហាអំណាច​ក្នុង​តំបន់​អាស៊ី បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ប​ន្ត​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​សិន​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​តំបន់​បាន​និយាយថា ចិន​ដែលជា​ប្រទេស​មាន​កម្លាំងយោធា​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី ហើយ​មាន​ជម្លោះ​បូរណភាព​ដែនទឹក​ជាមួយ​ហ្វីលីពីន​បានក្លាយ​ជាការ​គំរាម​ក្នុងពេល​កន្លះ​ឆ្នាំ​ដំបូង​នេះ​។ ចិន​បាន​ចូល​នេសាទ​នៅ​ជិត​តំបន់​កោះ​ដែល​ហ្វីលីពីន​កាន់កាប់​នៃ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បញ្ជូន​នាវា​ស្រាវជ្រាវ​ចូលក្នុង​ដែនទឹក​មាន​ជម្លោះ​ដែលមាន​ការទាមទារ​ពី​ម៉ាឡេស៊ី​ផងដែរ​។ រឿងនេះ​បានធ្វើ​ឲ្យ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក ដែលមាន​សេរីភាព​ផ្នែក​នាវាចរណ៍​តាមច្បាប់​អន្តរជាតិ​បាន​ចុះ​ល្បាត​ចំនួន​៤​លើក​។​
 
​សហរដ្ឋ​អាម​រិ​ក​ប្តេជ្ញា​ការពារ​សន្តិសុខ​តំបន់ និង​ជាពិសេស​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​តំបន់​ជា​ហូរហែ​៕

© រក្សាសិទ្ធិដោយ thmeythmey.com