ពីនេះ ពីនោះ
សុខភាព
ស្គាល់​តែ​បៃតង Matcha ឬ​អត់​? ល្អ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​សាហាវៗ​
22, Dec 2020 , 6:59 pm        
រូបភាព
​ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ញឹកញាប់​ក៏ដោយ ក៏​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​តែ​បៃតង Matcha អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ចំពោះ​សុខភាព​។ ថា​តើ​តែ​បៃតង Matcha ល្អ​យ៉ាងណា​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​តែ​បៃតង Matcha ៖

 
១. បង្កើន​ថាមពល​
 
​តែ​បៃតង Matcha មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​សុខភាព​ល្អ​ដែល​ខុសពី​ប្រភេទ​ក្នុង​កាហ្វេ​ធម្មតា​។ កាហ្វេ​អ៊ី​ន​ក្នុង​តែ​បៃតង Matcha ក៏ត្រូវ​បាន​ស្គាល់​ជា​សារធាតុ theophylline ដែល​ជួយផ្ដល់​ថាមពល​បន្ថែម​ដល់​រាងកាយ​ដោយ​មិន​ជះ​ផលប៉ះពាល់​ណាមួយ​ឡើយ​។​
 
២. បន្សាប​ជាតិពុល​ក្នុង​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​តែ​បៃតង Matcha មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ក្លរ៉ូភីល​ច្រើនជាង​តែ​បៃតង​ធម្មតា​។ ហើយ​ក្លរ៉ូភីល​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​តែ​បៃតង Matcha មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ជាពិសេស គឺ epigallocatechin-3-gallate ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​។​
 
៤. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​តែ​បៃតង Matcha ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ catechins ដែល​ជួយ​បង្កើន​ការដុត​បំផ្លាញ​កាឡូរី ឬ​ជាតិ​ខ្លាញ់​ជួយ​ឱ្យ​ស្រក​ទម្ងន់​។​
 
៥. ពង្រឹង​សុខភាព​បេះដូង​
 
​សមាសធាតុ epigallocatechin gallate ដែលមាន​វត្តមាន​ក្នុង​តែ​បៃតង Matcha ជួយ​ពង្រឹង​សុខភាព​ស​សៃ​ឈាម​បេះដូង​គួរឱ្យកត់សម្គាល់​ដោយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com