ជាតិ
កសិករ​នៅ​ស្រុក​បន្ទាយស្រី លោក ម៉ក់ យាង កំពុង​ប្រមូល​ផល​ល្ម៉ើ
17, Jun 2020 , 9:29 am        
រូបភាព
​សៀមរាប​៖ គេ​ធ្លាប់​ដឹងថា ស្រុក​បន្ទាយស្រី​មាន​តាសក់​ផ្អែម ស្វាយ ស្វាយចន្ទីរ និង​ដំឡូង​មី​ជាដើម ប៉ុន្តែ​បច្ចុប្បន្ន ស្រុក​មួយ​នេះ ក៏មាន​ដំណាំ​ល្ម៉ើ និង​ទុរេន​ដែរ​។ លោក ម៉ក់ យាង ជា​កសិករ​ទី​១​ដែល​កំពុង​ប្រមូល​ផល​ផ្លែ​ល្ម៉ើ ដែល​លោក​ដាំ​សាកល្បង​លើ​ផ្ទៃដី​ប្រមាណ​មួយ​ហិកតា​។ កសិករ​វ័យ​៥០​ឆ្នាំ​រូបនេះ ដាំ​ល្ម៉ើ​បាន​ប្រហែល​២៥០​ដើម និង​កំពុង​ទទួលផល​ឆ្នាំ​ដំបូង​ប្រហែល​៥០​ដើម​។



ដោយសារ​ការដាំ​បែប​សរីរាង្គ ល្ម៉ើ​របស់លោក ម៉ក់ យាង ដែល​ស្ថិតនៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ផ្លែ​មិនសូវ​ច្រើន​ទេ តែមាន​ឱជា​រសផ្អែម​ឆ្ងាញ់​។ ក្នុង​មួយ​ដើម​អាចមាន​ផ្លែ​ពី​១០ ទៅ​៤០​គីឡូក្រាម​។

បច្ចុប្បន្ន អតិថិជន​ដែលជា​មិត្តភក្ដិ និង​អ្នក​ស្គាល់​លោក ម៉ក់ យាង កំពុង​បញ្ជា​ទិញ​ល្ម៉ើ​ដំបូង​ក្នុងស្រុក​បន្ទាយស្រី​នេះ ដែល​លក់បាន​ក្នុងតម្លៃ​៨​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​៕
 
​សូម​ទស្សនា​ទិដ្ឋភាព​ចម្ការ និង​ការប្រមូល​ផល​ល្ម៉ើ​របស់លោក ម៉ក់ យាង ដូចតទៅ​៖
 
 











 
 

Tag:
 ល្ម៉ើ​
 ​ម៉ក់ យាង​
 ​កសិកម្ម​
  បន្ទាយស្រី​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com