ជាតិ
សង្គមជាតិ
សម្តេច ស ខេង បង្កើត​ក្រុមការងារ​ស្រង់​មតិ​-​សំណូម​ពលរដ្ឋ​ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច ដើម្បី​យកទៅ​ដោះស្រាយ​
17, Jun 2020 , 11:01 am        
រូបភាព
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​តាមដាន​រាល់​មតិ​និង​សំណូមពរ​របស់​មហាជន ដែល​សរសេរ​ក្នុង​ប្រអប់​ខំ​មិន (Comment) ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច (Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister)​។


​សេចក្តីសម្រេច ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ កំណត់ថា ក្រុមការងារ​នេះ មាន​ភារកិច្ច​ស្រង់​មតិ​និង​សំណូមពរ​របស់​មហាជន ពី​ក្នុង​ខំ​មិន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ស ខេង ហើយ​ដាក់ជូន​ឲ្យ​សម្តេច ពិនិត្យ និង​ស្នើសុំ​មតិយោបល់​ពីស​ម្តេច ដើម្បី​ដោះស្រាយ​មតិ​និង​សំណូម​របស់​មហាជន​។  
 
​យោងតាម​សេចក្តីសម្រេច លោក ជា សុគន្ធា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ និង​ជា​នាយរងខុទ្ទកាល័យរ​បស់​សម្តេច ស ខេង ជា​ប្រធាន​ក្រុមការងារ​នេះ អមដោយ​អនុប្រធាន​៥​នាក់ និង សមាជិក​៥​នាក់​។​
 
​កាលពី​អំឡុង​ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ក្រុមការងារ​បែបនេះ ដោយមាន​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន ដើម្បី​តាមដាន​មតិ​និង​សំណូមពរ​ផ្សេងៗ​របស់​មហាជន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​៕
 

Tag:
 ស ខេង​
  ក្រុមការងារ​តាមដាន​ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com