ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អ័រម៉ូន Estrogen ឡើង​ខ្ពស់​មិន​ខាន បើ​ជួបប្រទះ​អាកា​រៈទាំង​នេះ​
17, Jun 2020 , 6:59 pm        
រូបភាព
​កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​ខុសធម្មតា​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងទៀត​គួរឱ្យ​ព្រួយបារម្ភ​។ ទោះជា​យ៉ាងណា​ស្ត្រី​ភាគច្រើន​មិនបាន​ដឹងថា​អ័រម៉ូន estrogen ខ្លួនឯង​កំពុង​ឡើង​ខ្ពស់​ឡើយ​រហូតដល់​ជួបប្រទះ​អា​ការៈខុស​ធម្មតា​មួយចំនួន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាកា​រៈ​នៃ​បញ្ហា​អ័រម៉ូន estrogen កំពុង​ឡើង​ខ្ពស់ ៖

 
១. រដូវ​មក​មិន​ទៀង ឬ​ខុស​ប្រក្រតី​
 
​មាន​មូលហេតុ​ច្រើន​គួរសម​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​រដូវ​មក​មិន​ទៀង ឬ​យឺត ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​។ ប្រសិនបើ​រដូវ​របស់​អ្នក​មក​យឺត ប៉ុន្តែ​អ្នក​គ្មាន​ផ្ទៃពោះ​ទេនោះ​វា​ច្បាស់​ណាស់​ដែល​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​អ័រម៉ូន estrogen ឡើង​ខ្ពស់​ហើយ​។ គួរ​ចាំ​ក្នុង​ចិត្ត​ថា​រដូវ​របស់​អ្នក​ទាមទារ​តុល្យភាព​នៃ​អ័រម៉ូន estrogen និង progesterone​។ ដូច្នេះ​ប្រសិនបើ​អ័រម៉ូន​ណាមួយ​ខ្ពស់ជាង​នោះ​វា​នឹង​ជះឥទ្ធិពល​ដល់​វដ្ដ​នៃ​រដូវ​។​
 
២. ភាពប្រែប្រួល​នៃ​អារម្មណ៍​
 
​ការកើនឡើង​នូវ​កម្រិត​នៃ​អ័រម៉ូន estrogen ក៏​អាច​ជះឥទ្ធិពល​ដល់​អារម្មណ៍​គួរឱ្យកត់សម្គាល់​។ ស្ត្រី​មួយចំនួន​ដែលមាន​កម្រិត​អ័រម៉ូន estrogen ខ្ពស់​អាច​ឆាប់​ខឹង ហើយ​បាក់​ទឹកចិត្ត អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។​
 
៣. ឧស្សាហ៍​ឈឺក្បាល​
 
​មនុស្ស​ស្រី​ភាគច្រើន​ងាយ​នឹង​ជួបប្រទះ​អាកា​រៈ​ឈឺក្បាល​ប្រកាំង​និង​ឈឺក្បាល​ប្រភេទ​ផ្សេងៗ​ដោយសារ​ការប្រែប្រួល​ឥត​ឈប់​នៃ​កម្រិត​អ័រម៉ូន estrogen​។ ទោះជា​យ៉ាងណា​អាកា​រៈ​ឈឺក្បាល​ឧស្សាហ៍​កើតមាន​នៅពេល​អ័រម៉ូន estrogen ឡើង​ខ្ពស់​។​
 
៤. បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង​
 
​ស្ត្រី​ដែលមាន​កម្រិត​នៃ​អ័រម៉ូន estrogen ខ្ពស់​ច្រើនតែ​ពិបាក​ក្នុងការ​គេង​លក់​។​
 
៥. ជ្រុះ​សក់​
 
​អាកា​រៈ​មួយទៀត​ដែល​រាងកាយ​ព្យាយាម​បង្ហាញ​ឱ្យដឹង​នៅពេល​អ័រម៉ូន estrogen កំពុង​ឡើង​ខ្ពស់ គឺ​ជ្រុះ​សក់​។ អ្នកនឹង​សម្គាល់​ឃើញថា​សក់​ហាក់ដូចជា​ជ្រុះ​ខ្លាំង​ខុសធម្មតា​នៅពេល​អ័រម៉ូន estrogen ឡើង​ខ្ពស់​។​
 
៦. ឈឺ​សុដន់​
 
​ស្ត្រី​ភាគច្រើន​មាន​អារម្មណ​ថា​សុដន់​របស់​ពួកគេ​មាន​ភាពប្រែប្រួល​កំឡុងពេល​មក​រដូវ​និង​មាន​ផ្ទៃពោះ​ដោយសារ​សុដន់​ប្រតិកម្ម​ខ្លាំង​ទៅនឹង​អ័រម៉ូន​។ ប្រសិនបើ​អ្នក​ជួបប្រទះ​អា​ការៈឈឺ​សុដន់ ឬ​សម្គាល់​ឃើញថា​ហើម​ជាង​ធម្មតា នោះ​វា​អាចជា​សញ្ញា​នៃ​បញ្ហា​អ័រម៉ូន estrogen ឡើង​ខ្ពស់​។​
 
៧. កើន​ទម្ងន់​
 
​អ្នក​មិនបាន​ញ៊ាំ​ច្រើនពេក​និង​គេង​រហូត​ទេ ប៉ុន្តែ​ទម្ងន់​របស់​អ្នក​ហាក់ដូចជា​ឡើង​ឥត​ឈប់​។ នេះ​វា​អាចជា​សញ្ញា​មួយ​នៃ​ការ​លើស​អ័រម៉ូន estrogen ហើយ​! អ្នក​ក៏​អាច​នឹង​ជួបប្រទះ​អាកា​រៈ​ហើម​និង​ពិបាក​សម្រក​ទម្ងន់​សូម្បី​ព្យាយាម​តម​អាហារ​ក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com