ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជួយ​ពង្រា​វ​ឈាម​តាមបែប​ធម្មជាតិ​?
20, Jan 2021 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​មាន​អាហារ​មួយចំនួន​មាន​ប្រសិទ្ធភាព​ពង្រា​វ​ឈាម​ដូច​ទៅនឹង​ថ្នាំ​អាស្ពីរីន​ដែរ​! ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អាច​ពង្រា​វ​ឈាម ៖

 
១. អាហារ​មាន​ផ្ទុក​សារធាតុ Salicylates
 
​សារធាតុ Salicylates ជួយ​រក្សា​ភាព​រាវ​នៃ​ឈាម​ដោយ​រារាំង​សកម្មភាព​នៃ​វីតាមីន K ដែលជា​សារធាតុចិញ្ចឹម​ជម្រុញ​ការ​កកឈាម​។ សារធាតុ Salicylates ក៏​ជួយ​ព​ន្លឿ​ន​ចរន្តឈាម​រត់ ព្រមទាំង​អត្រា​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។ អាហារ​ដែលជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុ​រួមមាន​ខ្ញី ម្សៅ​ការី ម្ទេស​ក្រហម ឈើអែម ក្រូច ឈើ​រី ស្ត្រ​បឺ​រី ប្ល៊ូ​បឺ​រី ផ្លែ​ព្រូន ទំពាំងបាយជូរ​។ អ្នក​ក៏​អាច​ទទួលបាន​សារធាតុ salicylates ពី​ទឹកឃ្មុំ ទឹកខ្មេះ ស្រាក្រហម និង​សូម្បីតែ​ស្ករ​កៅស៊ូ​មាន​ផ្ទុក​ជី​អង្កាម​។​
 
២. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E
 
​វីតាមីន E ជា​ប្រភេទ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ដែល​ពូកែ​ណាស់​ខាង​ទប់ស្កាត់​ការ​កកឈាម​។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ចង់​ពង្រា​វ​ឈាម​គួរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​វីតាមីន E​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន E រួមមាន​គ្រាប់​ធញ្ញជាតិ គ្រាប់ពូជ ម្ទេសផ្លោក​ក្រហម ល្ហុង គី​វី ប្រេង​អូ​លីវ និង​ប្រេងដូង​ជាដើម​។​
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣
 
​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​បេះដូង​ដោយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​និង​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏មាន​ប្រសិទ្ធភាព​ទប់​ស្កាត​ការកកើតឡើង​នូវ​កំណក​ឈាម​គួរឱ្យកត់សម្គាល់​។ ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ រួមមាន​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​។​
 
៤. អាហារ​មាន​លក្ខណៈសម្បត្តិ​អង់​ទី​ប៊ី​យូ​ទិ​ក​
 
​អង់​ទី​ប៊ី​យូ​ទិ​ក​អាច​សម្លាប់​បាក់តេរី​មួយចំនួន​ក្នុង​ពោះវៀន​ដែល​ជួយ​ជម្រុញ​ការផលិត​វីតាមីន k​។ អាហារ​ដែលជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​អង់​ទី​ប៊ី​យូ​ទិ​ក​រួមមាន​ខ្ទឹមស ខ្ទឹមបារាំង​។ ប្រេង​អូ​លីវ ឈើអែម និង​ទឹកឃ្មុំ​ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​អង់​ទី​ប៊ី​យូ​ទិ​ក​ផងដែរ​។​
 
៥. អាហារ​មាន​ផ្ទុក​សារធាតុ bromelain
 
​ម្នាស់​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​តែមួយគត់​នៃ​សារធាតុ bromelain​។ ហើយ​សារធាតុ​នេះ​ជា​អង់ស៊ីម​ជួយ​កម្ចាត់​ការ​រលាក​ដែលជា​អ្វីមួយ​អាច​បង្កើន​សម្ពាធ​ឈាម​និង​វិ​វត្ត​ទៅជា​កំណក​ឈាម​។ Bromelain ក៏មាន​លក្ខណៈសម្បត្តិ​អង់​ទី​ប៊ី​យូ​ទិ​ក​គួរឱ្យកត់សម្គាល់​។​
 
​ប្រយ័ត្ន​៖ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​ពង្រា​វ​ឈាម​ណាមួយ​ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ហើយ​ទទួលទាន​អាហារ​ខាងលើ​ជំនួស​ឡើយ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com