ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
៥​ប្រកួត​ល្អ​បំផុត​ពី​កីឡាករ​កីឡាការិនី​ក្លិប Fairtex នៅ​សង្វៀន ONE Championship
18, Jun 2020 , 8:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី
​ក្លិប Fairtex Training Center ស្ថិតនៅ​ក្រុង​ផាត់​តា​យ៉ា ប្រទេស​ថៃ​ផលិត​បាន​ធនធាន​ល្អៗ​សម្រាប់​ប្រកួត​នៅ​សង្វៀន ONE Championship និង ប្រកួតប្រជែង​ខ្ពស់​ផងដែរ​។  ក្លិប​នេះ​បង្កើតបាន​កីឡាករ​កីឡាការិនី​មួយ​ថៃ​លំដាប់​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​។ ថ្មីៗ​នេះ ក្លិប​ក៏បាន​ឈានដល់​ការបង្ហាត់​គុន​ចម្រុះ​ទៀតផង​។ អ្នកលេង​ក្បាច់​មួយ​ថៃ​មកពី Fairtex បានធ្វើ​គេ​ចាប់អារម្មណ៍​ខ្លាំង​នៅ​សង្វៀន​លំដាប់​អន្តរជាតិ​នេះ និង​ឈ្នះ​ជើងឯក​កម្រិត​ពិភពលោក​ទៀតផង​។ នេះ​ជាការ​ប្រកួត​កំពូល​ចំនួន ៥ ដែល​ត្រូវ​លើក​មក​រំលឹក​ដូចខាងក្រោម​។

 
Abelardo ឡើងដល់​កំពូល​ទល់នឹង Tough Jumayi
 

 


 
Mark “Tyson” Fairtex Abelardo ទទួលបាន​ឱកាស​ទៅ​ប្រកួត​នៅ ONE Championship បន្ទាប់ពី​ជោគជ័យ​នៅ​កម្មវិធី  Rich Franklin’s ONE Warrior Series និង​បន្តធ្វើ​ឲ្យ​អ្នកគាំទ្រ​ជក់ចិត្ត​តាំងពី​ចូលមក​សង្វៀន​ធំ​នេះ​។ ការប្រកួត​របស់ Abelardo ទល់នឹង Ayideng “A.J.” Jumayi នៅ​កម្មវិធី ONE: DAWN OF VALOR កាល​ខែតុលា ឆ្នាំ​២០១៩ ពិតជា​អស្ចារ្យ​ខ្លាំងណាស់​ជាពិសេស​ក្បាច់​ប្រយុទ្ធ និង​ការពារ​ដ៏​មាន​ជំនាញ​របស់គេ​។ ក្នុង​រយៈពេល​៣​ទឹក គេ​បាន​ប្រើ​កណ្ដាប់ដៃ ទាត់ និង កែង​ដើម្បី​ទទួល​ពិន្ទុ​។ Jumayi នៅតែ​អាច​ទប់​បាន​មិនគួរ​ឲ្យ​ជឿ ប៉ុន្តែ “Tyson” ជា​អ្នកឈ្នះ​ពិន្ទុ​ក្នុងការ​ប្រកួត ១៥ នាទី​ពោរពេញ​ដោយ​សកម្មភាព​។ 
 
Stamp ឈ្នះ Todd ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពី​រលើ​ពីរ​ប្រភេទ​កីឡា​ផ្សេងគ្នា​
 
 
​ដោយមាន​កំណត់ត្រា​ឈ្នះ ៨ ដង​និង​ចាញ់ ១ ដង ក្នុង​បី​ប្រភេទ​កីឡា​ផ្សេងគ្នា Stamp Fairtex បាន​ទទួលបាន​ជ័យជម្នះ​ដ៏​ចងចាំ​នៅ​សង្វៀន ONE Championship​។  បើ​ក្រឡេកមើល​ក្រោយ Stamp ឈ្នះ Janet “JT” Todd  ដើម្បី​គ្រង​ខ្សែក្រវាត់ World Title ទី​២​របស់ខ្លួន​។ 




​កីឡាការិនី​កំពូល​របស់​ថៃ​គ្រង​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title នៅ​កម្មវិធី ONE: CALL TO GREATNESS កាល​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​លើ​កីឡាការិនី​អាមេរិក​។ 
Stamp ធ្វើ​ឲ្យ​ការប្រកួត​ទល់ “JT” ល្អមើល​មែនទែន​ក្នុង​រយៈពេល ៥​ទឹក និង​អុក​ជង្គង់​បានល្អ​ចំ​ដងខ្លួន​តាមរយៈ​ការចាប់​របស់គេ​។ Todd ក៏មាន​ឱកាស​វាយបក ប៉ុន្តែ កីឡាការិនី​មកពី​ក្លិប Fairtex អាច​ការពារ​និង​ខាវ​ឆ្វេង​ស្ដាំ​ទទួលបាន​ពិន្ទុ​ពី​ចៅក្រម​។ ១៥​នាទី​នៃ​ការប្រកួត ចៅក្រម​បានផ្ដល់​ពិន្ទុ​ដល់ Stamp ឈ្នះ​ជា​ឯកច្ឆន្ទ​។ បែបណា​ក្ដី Todd ក៏​ឈ្នះ​ខ្សែក្រវាត់ ONE Atomweight Kickboxing World Title ក្នុងការ​ប្រកួត​សងសឹក​នា​ដើម​២០២០​ឆ្នាំនេះ​។ 
 
Yodsanklai ប្រើ​កណ្ដាប់ដៃ​ផ្ដួល Regis
 
 
Yodsanklai IWE Fairtex ឬ គេ​ស្គាល់​ថា “The Boxing Computer” បានបង្ហាញ​កម្លាំង​ដ៏​មហិមា​ដើម្បី​ផ្ដួល​កីឡាករ​ប្រេ​ស៊ី​ល Luis “Soot Raaeng Geert” Regis នៅ​កម្មវិធី ONE: DESTINY OF CHAMPIONS កាល​ខែ ធ្នូ ឆ្នាំ​២០១៨​។ ក្នុង​កម្មវិធី​គូ​ឯក ONE Super Series មិន​ធ្លាប់មាន​ពីមុន វីរបុរស​របស់​ថៃ​បាន​ប្រើ​ជំនាញ​ជើងឆ្វេង និង​ម៉ាត់​ខ្លាំងៗ​។  “Soot Raaeng Geert” មិនអាច​ផ្លាស់ប្ដូរ​ក្បាច់​ដើម្បី​សម្លាប់ “The Boxing Computer” នោះទេ​។ Yodsanklai ប្រើ​ជំហរ​វ៉ៃ​កាត់​នៅពេល​Regis ចង់​ទាត់​បង្វិលខ្លួន ហើយ កីឡាករ​ថៃ​បាន​កៀង​ឲ្យ​កីឡាករ​ប្រេ​ស៊ី​ល​ទៅ​ក្បែរ​សង្វៀន​។ 
​ក្រោយមក​អ្នកលេង​មួយ​ថៃ​មកពី Fairtex បាន​ម៉ាត់​និង​ទាត់​ដូច​ព្យុះ​មិន​ធ្លាប់មាន​ពីមុនមក​។ គេ​បានធ្វើ​ឲ្យ Regis ឈឺចាប់​ជាមួយ​ក្បាច់​ខាវ​ឆ្វេង​ស្ដាំ​រហូតដល់​សន្លប់ រហូតដល់​ប្រកួត​លែងកើត​។ 
 
Zamboanga ឈ្នះ​អតីត​អ្នក​ធ្លាប់​ប្រជែង​ជើងឯក​ពិភពលោក Yamaguchi យ៉ាង​ភ្ញាក់ផ្អើល​
 
 
Denice “The Menace Fairtex” Zamboanga ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ទម្ងន់ atomweight  ដែល​ទើប​ប្រកួត​បាន​២​លើក​។ គេ​អាច​នឹង​ផ្ដល់ឱកាស​ប៉ះ​ម្ចាស់​ខ្សែក្រវាត់ “Unstoppable” Angela Lee​។  Zamboanga ទទួលជោគជ័យ​យ៉ាង​ធំធេង​លើ Mei “V.V” Yamaguchi នៅ​កម្មវិធី ONE: KING OF THE JUNGLE កាល​ខែកុម្ភៈ​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុងការ​ប្រជែង​ខ្សែក្រវាត់​។ កីឡាការិនី​ជប៉ុន និង Lee ធ្លាប់​ជួបគ្នា​ពីរលើក​មកហើយ​ក្នុងការ​ដណ្ដើម​ជើងឯក  World Championship តែ​កីឡាការិនី ជប៉ុន​បាន​ត្រឹម​តស៊ូ​កំដរ​រេញ​ដ៏​ល្អ​ប៉ុណ្ណោះ​។ កីឡាការិនី​សញ្ជាតិ​ហ្វីលីពីន មានប្រៀប​ធ្វើបាន​ល្អ​ដោយសារ​កណ្ដាប់ដៃ​លើ “V.V”​។ ក្នុង​នោះគេ​ក៏​ការពារ​បានល្អ​ដែរ និង មិន​ឲ្យ​ដៃគូ​ប្រើ​ក្បាច់​តាមចិត្ត​នៅ​ក្ដារ​រេញ​ឡើយ​។ Zamboanga មិន​បញ្ហា​ទេ​ក្នុង ១៥ នាទី និង ប្រើ​ក្បាច់​ប្រយុទ្ធ​ល្អ​ណាស់​ដើម្បី​ឈានទៅ​ប្រជែង​ខ្ពស់​ក្នុង​ទម្ងន់ atomweight ជាពិសេស Lee​។ 
 
Saemapetch យកឈ្នះ Ramazanov ក្នុងការ​ប្រកួត​មួយ​ថៃ​ដ៏​អស្ចារ្យ​
 
 
​វា​ជាការ​ប្រកួត ៣ ទឹក​ដ៏​កក្រើក​រវាង Saemapetch Fairtex និង Alaverdi “Babyface Killer” Ramazanov នៅក្នុង​កម្មវិធី ONE: CONQUEST OF CHAMPIONS កាល​ខែវិច្ឆិកា ឆ្នាំ ២០១៨​។ ក្នុងនាម​ជា​ដៃគូ​ហ្វឹកហាត់​របស់ Yodsanklai អ្នកលេង​មួយ​ថៃ Saemapetch បាន​ប្រើ​ស្នៀត​ទាត់​ជើង​ក្រោម​ដ៏​មាន​ប្រសិទ្ធភាព​លើ​កីឡាករ​រុស្សី​រួមទាំង​កណ្ដាប់ដៃ​ឆ្វេង​មហា​កម្លាំង​របស់ខ្លួន​។ តែ​ឥឡូវនេះ Ramazanov ក៏​មិនធម្មតា​ដែរ ពោល ជា​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight Kickboxing World Champion ។ គ្រានោះ Ramazanov ក៏​វាយបក​វិញ​ដោយ​កណ្ដាប់ដៃ និង ការ​ទាត់​សង​ដែរ​។ អ្នក​ពីរ​ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន​ងើប​គូថ​ផុតពី​កៅអី​តែម្ដង​។ វា​ជាការ​ប្រកួត​ដ៏​កៀក​កិត តែ​ចៅក្រម​បានផ្ដល់​ជ័យជម្នះ​ដល់​កីឡាករ​ថៃ ដោយសារ​ក្បាច់​ម៉ាត់ និង ការ​ទាត់​ជើងឆ្វេង​ខ្លាំងៗ​។ កីឡាករ​តំណាង​មកពី​ក្លិប Fairtex នា​គ្រោះ​នោះ​ជា​ពេល​ឈ្នះ​លើក​ទី​២​នៅក្នុង​កម្មវិធី ONE Super Series៕


© រក្សាសិទ្ធិដោយ thmeythmey.com