ពីនេះ ពីនោះ
សុខភាព
តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ឈរ​ដូចម្តេច​?
18, Jun 2020 , 6:59 pm        
រូបភាព
​នៅពេលដែល​អ្នក​ឈានដល់​ដំណាក់កាល​ជិត​កើត នោះ​ពោះ​អ្នកនឹង​កាន់តែ​ធំ​ជាង​មុន ជាហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​របស់​អ្នកជា​ខ្លាំង ព្រោះ​ទើស​ពោះ​របស់​អ្នក​ខ្លាំងណាស់ ហើយ​សូម្បីតែ​ការ​ឈរ​ក៏​ពិបាក​ដូចគ្នា​។ ដូចនេះ​តើ​មាន​ចលនា​អ្វីខ្លះ​ដែល​អាចជួយ​ស្ត្រី​មាន​ផ្ទៃពោះ​ឈរ​ស្រួល​នោះ​?

 
​តាមពិតទៅ​ស្ត្រី​មាន​ផ្ទៃពោះ​គេ​មិនឱ្យ​ឈរ​ច្រើន និង​យូរ​ឡើយ ដោយសារតែ​វា​អាចធ្វើឱ្យ​ឈាម​ដើរ​មិន​ស្រួល ជា​ហេតុដែល​អាចធ្វើ​ឱ្យមាន​អាកា​រៈ​ហើម​បាន ប៉ុន្តែ​ប្រសិនជា​អ្នក​ត្រូវតែ​ឈរ​ដោយ​ខាន​ពុំបាន អ្នក​អាច​បន្ធូរ​ស្មា​អ្នក​នៅពេលដែល​ឈរ ជើង​ទាំងពីរ​រាង​ក​ន្ទេ​ក​បន្តិច ដោយ​ត្រូវតែ​ដាក់​ជើង​ឱ្យ​ត្រង់ នោះ​អ្នកនឹង​មិនសូវមាន​ភា​ព​នឿយហត់​ឡើយ ដោយសារតែ​កម្លាំង​គឺ​ប្រមូលផ្តុំ​នៅ​ជើង​ទាំងសងខាង ហើយ​ប្រសិនជា​អ្នក​ឈរ​យូរ អ្នក​ត្រូវតែ​ជើង​មួយ​ដាក់​ទៅមុខ ជើង​មួយ​ដាក់​ទៅក្រោយ ដោយ​មិន​ត្រូវឱ្យ​ឃ្លាត​ពីគ្នា​ខ្លាំងពេក​ទេ ព្រោះ​អាចធ្វើឱ្យ​អ្នកមាន​គ្រោះថ្នាក់ ហើយ​ត្រូវតែ​ផ្លាស់ប្តូរ​ជានិច្ច ហើយ​ម្យ៉ាងទៀត​អ្នក​ក៏ត្រូវ​ហាត់ប្រាណ​ដែរ ព្រោះ​វា​អាចធ្វើឱ្យ​ឈាម​អ្នកដើរ​ស្រួល​នៅពេលដែល​អ្នក​ឈរ​យូរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com