ជាតិ
សុខភាព
ក្រៅពី​ពិនិត្យ​អេកូ ស្ត្រី​មាន​គ័ភ៌​ចាំបាច់​ត្រូវ​ពិនិត្យ​ឈាម​និង​ទឹកនោម ដើម្បី​ធានា​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ​
11, Jul 2021 , 5:14 pm        
រូបភាព
​ភ្នំពេញ​៖ ការពិនិត្យ​អេកូ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ធ្វើឡើង​ដើម្បី​តាមដាន​សុខភាព និង​ភាពមិនប្រក្រតី​របស់​ទា​រក​ក្នុង​ផ្ទៃ​។ បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ការពិនិត្យ​អេកូ​ដែល​ល្អ​ត្រូវធ្វើឡើង​ចំនួន​៤​ដង គឺ​ក្រោយពេល​បាត់​រដូវ​ភ្លាម នៅ​ត្រីមាស​ទី​១​ចន្លោះ​១២​សប្ដាហ៍ នៅ​ត្រីមាស​ទី​២ ចន្លោះ​២២​សប្ដាហ៍ និង​នៅ​ត្រីមាស​ទី​៣ ចន្លោះ​៣២​សប្ដាហ៍​។ ក្រៅពី​ពិនិត្យ​អេកូ​សាស្ត្រ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ពិនិត្យ​ឈាម​និង​ទឹកនោម ដើម្បី​តាមដាន​សុខភាព រក​ប្រភេទ​ជំងឺ និង​មេរោគ​ផ្សេងៗ អាច​កើតមាន​ក្នុងអំឡុងពេល​ពពោះ ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ThmeyThmey នឹង​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ព​ព​សោភា​មានជ័យ ដូចតទៅ​៖
 

 

 
​លោក​វេជ្ជបណ្ឌិត​រូបនេះ បាន​បញ្ជក់​ថា ក្នុងករណី​ដែល​ស្ត្រី​មិនមាន​លទ្ធភាព​ទេ ស្ត្រី​អាច​ពិនិត្យ​អេកូ​តែ​១​ដង​ក៏បាន តែ​ត្រូវធ្វើឡើង​នៅ​ត្រីមាស​ទី​២ ចន្លោះពេល​២២-២៨​សប្ដាហ៍​។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការពិនិត្យ​អេកូ​ចន្លោះ​២២-២៨​សប្ដាហ៍​នេះ ដើម្បី​បានដឹង​អំពី​សុខភាព​របស់​កូន​និង​ភាពមិនប្រក្រតី​របស់​កូន​ពី​កំណើត​, ដឹង​អំពី​ការលូតលាស់​របស់​កូន​ថា តើ​ទឹកភ្លោះ​របស់​កូន​ល្អ​ឬទេ​? ដឹង​អំពី​ចំនួន​កូន និង​ទីតាំង​របស់​សុ​ត​។ ប៉ុន្តែ​ជាធម្មតា បើ​ពិនិត្យ​បាន​៤​ដង​គឺ​ល្អ​»​។​
 
 
​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា ក្រៅពី​ពិនិត្យ​អេកូ​តែមួយ​មិន​គ្រប់គ្រាន់​ទេ អ្នក​ម្ដាយ​ត្រូវតែ​ពិនិត្យ​ឈាម និង​ទឹកនោម ដើម្បី​ដឹង​ពី​សុខភាព និង​រក​ជំងឺ​របស់​ម្ដាយ​ដែល​កើតមាន​អំឡុងពេល​ពពោះ ដូចជា ជំងឺ​លើស​ជាតិ​ស្ករ​, ជំងឺលើសឈាម ឬ​ជំងឺ​ប​ង្រុ​ង​ក្រឡាភ្លើង​, ជំងឺអេដស៍​, ជំងឺថ្លើម​, ជំងឺស្វាយ​, កង្វះ​គ្រាប់​ឈាមក្រហម​, ការពិនិត្យ​រកមើល​ជាតិ​ប្រៃ និង​ជាតិ​ផ្អែម​នៅក្នុង​ទឹកនោម​ជាដើម​៕
 

Tag:
 អេកូ​
  ពិនិត្យ​
 ​សម្រាលកូន​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com