ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត បានរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ដែលបានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១០០ ០០០ ដុល្លារ។
ក្នុងអំឡុងពេលការផ្សាយផ្ទាល់លើទំព័រ YouTube របស់សែលកាត ដែលបានពន្យារពេលការ Live ចាប់រង្វាន់រហូតដល់ម៉ោង៩យប់ កម្មវិធីចាប់រង្វាន់ផ្ទាល់ប្រចាំថ្ងៃ របស់សែលកាត នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ ក្រុមការងាររបស់សែលកាត បានតេទៅភ្លាមៗពីការឈ្នះរង្វាន់ដ៏មហាសំណាងនេះ ប៉ុន្តែលោក ដែក សុវណ្ណថា និងគ្រួសារមិនជឿថា រូបលោកពិតជាមានសំណាងបានឈ្នះរង្វាន់មែននោះទេ។ បន្ទាប់ពីស្តាប់ការពន្យល់យ៉ាងច្បាស់លាស់ដោយពិធីកររបស់សែលកាត និងការបញ្ជាក់បន្ថែមពីកូនប្រសារស្រីរបស់គាត់ ទីបំផុត គាត់ក៏ជឿជាក់ថា រូបគាត់ពិតជាអ្នកមានសំណាងឈ្នះរង្វាន់ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ពិតប្រាកដមែន។
លោក ដែក សុវណ្ណថា បានថ្លែងឱ្យដឹងថា៖«ខ្ញុំមានអារម្មណ៍រន្ធត់ខ្លាំងណាស់ នៅពេលដែលដឹងថា ខ្ញុំបានឈ្នះរង្វាន់នេះ ហើយខ្ញុំសឹងតែមិនជឿខ្លួនឯងទេថា វាគឺជាការពិត។ យ៉ាងណាមិញ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត នូវឱកាសដ៏មហាពិសេសនេះ ព្រោះថាក្នុងអំឡុងពេលនេះ យើងគ្រប់គ្នាកំពុងតែជួបការលំបាកផ្នែកហិរញ្ញវត្ថុខ្លាំងណាស់។ វាពិតជានឹកស្មានមិនដល់សោះថា ខ្ញុំអាចឈ្នះនូវប្រាក់រង្វាន់ ដែលមានចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំសូមអរគុណជាថ្មីម្តងទៀត»។
លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ ១០០ ០០០ ដុល្លារ លើកទី២៤ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ក្រុមហ៊ុន សែលកាត ក្នុងឆ្នាំនេះ។ គាត់មានមុខរបរជាគ្រូបង្រៀន នៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយករង្វាន់ទៅប្រគល់ជូនគាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនា។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ជាមួយនឹងការឈ្នះរង្វាន់ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។«វាពិតជាអស្ចារ្យណាស់ ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិត របស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺយើងបានសែ្វងរកឃើញអ្នកឈ្នះរង្វាន់ធំ ចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា។ ខ្ញុំក៏សូមចូលរួមអបអរសាទរ ជាមួយលោក ដែក សុវណ្ណថា និងក្រុមគ្រួសាររបស់គាត់ នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ល្អផ្តាច់គេ នៅក្នុងប្រទេសកម្ពុជា។ ដូច្នះហើយ ដើម្បីថ្លែងអំណរគុណ ចំពោះភាពស្មោះស្ម័គ្ររបស់អតិថិជន សែលកាត ក៏មានមោទកភាព ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត សម្រាប់ការគាំទ្ររបស់ពួកគាត់ដូចគ្នា»។
គួររំលឹកផងដែរ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះរង្វាន់នៅក្នុងពេលថ្មីៗនេះ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដ៏ពេញនិយមរបស់សែលកាត។ អតីតប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តព្រះសីហនុរូបនេះ មានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រូម៉ូសិនពិសេសមួយ ដែលឱ្យអតិថិជនសែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមានអ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជាប្រាក់រង្វាន់សរុប ដ៏សម្បើមអស្ចារ្យ។
ប្រសិនបើចាប់អារម្មណ៍ ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចហៅទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃ នៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕
(អត្ថបទពាណិជ្ជកម្ម)