ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Keanu Subba ត្រឡប់​ចូល​ហ្វឹកហាត់​វិញ​បន្ទាប់ពី​ជា​ពីរ​បួស​ឆ្អឹង​ស្មងជើង​
20, Jun 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ Keanu Subba បាន​ត្រលប់មក​ហ្វឹកហាត់​វិញ​ក្រោយ​ខកខាន​ជាច្រើន​ខែ​ដោយសារតែ​របួស​។ កីឡាករ​ជាប់កិច្ចសន្យា​នៅ ONE Championship ទម្ងន់ featherweight បាន​រងរបួស​នៅក្នុង​កម្មវិធី ONE: FOR HONOR កាល​ខែ ឧសភា ឆ្នាំ ២០១៩​។ 


 
​កីឡាករ​វ័យ​២៥​ឆ្នាំ​រងរបួស​ស្មងជើង និង ឆ្អឹង​ស្មងជើង​ក្នុងការ​ប្រកួត​គុន​ចម្រុះ​ទល់នឹង​កីឡាករ​ជប៉ុន  Ryogo Takahashi​។ សុបិន​អាក្រក់​នេះ​បានធ្វើ​ឲ្យ​កីឡាករ​មកពី​ម៉ាឡេស៊ី​សម្រាក​ព្យាបាល​ប្រមាណ​មួយឆ្នាំ​ទម្រាំ​ជាសះស្បើយ​នៅឯ​ស្រុកកំណើត​ហើយ​កសាង​កាយសម្បទា​ឲ្យ​រឹងមាំ​ឡើងវិញ​ដ៏​អស្ចារ្យ​។ 
 

​បច្ចុប្បន្ននេះ Subba បានជា​សះស្បើយ និង រៀបចំខ្លួន​វិល​ត្រលប់មក​សង្វៀន​អន្តរជាតិ ONE  Championship វិញ​។ កាល​ថ្ងៃ​អង្គារ​ទី ៩ មិថុនា Subba បាន​បង្ហោះ​វីដេអូ​នៅលើ Instagram ផ្ទាល់ខ្លួន​ដែល​បង្ហាញ​អំពី​ភាពរឹងមាំ​តាមរយៈ​ការ​វ៉ៃ​ស៊ី​ប​ជាមួយ​បងប្រុស​បង្កើត Gianni​។ មិន​ត្រឹមតែ​វីដេអូ​ប៉ុន្តែ​រូបគេ​បាន​សរសេរ​អក្សរ​ខាងក្រោម​រូប​បែបនេះ​៖«​វា​ជា​រឿង​ដ៏​ល្អ ដែល​ខ្ញុំ​អាចធ្វើ​អ្វីដែល​ខ្ញុំ​ស្រលាញ់​មកវិញ​។ វា​ពិតជា​ប្រសើរ​ណាស់​ដែល​បាន​ហ្វឹកហាត់​ជាមួយ​បងប្រុស​របស់ខ្ញុំ Gianni និង ការដាក់​ផែនការ​ជាថ្មី​ក្នុងការ​ប្រកួត​របស់​យើង​»​។ 
 


Subba ដាក់​ក្ដី​រំពឹងថា រូបគេ​មាន​សក្ដានុពល​ក្នុង​ការជួប​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Honorio “The Rock” Banario ពេល​ត្រលប់​មកវិញ​ជាថ្មី។ Subba ជា​កីឡាករ​គុន​ចម្រុះ​មាន​ទេពកោសល្យ​ម្នាក់​របស់​ម៉ាឡេស៊ី​។ កីឡាករ​រូបនេះ​មានកំណត់​ត្រា​ប្រកួត​គុន​ចម្រុះ​បាន​១១​លើ​ក្នុងនោះ ឈ្នះ ៧​លើក និង ចាញ់ ៤ លើក​៕

© រក្សាសិទ្ធិដោយ thmeythmey.com