COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ បុរសខ្មែរនៅកំពង់ចាមដែលវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី បានជាសះស្បើយវិញហើយ
×
បុរសជនជាតិខ្មែរអាយុ២២ឆ្នាំដែលរស់នៅក្នុងខេត្តកំពង់ចាម ដែលវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ីបានជាសះស្បើយពី COVID-19 ហើយ ក្រោយទទួលបានលទ្ធផលអវិជ្ជមាន២ដង។ នេះបើតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២១ ខែមិថុនា។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បុរសរូបនេះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី រួមជាមួយនឹងបុរសម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ដែរ ក្នុងចំណោមអ្នកហោះហើរសរុប៤៦នាក់ទៀតដែលគ្មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១២ ខែមិថុនា។
គិតត្រឹមថ្ងៃទី២១ ខែមិថុនា កម្ពុជាមានអ្នកឆ្លងចំនួន១២៩នាក់(មានស្ត្រី៣៩នាក់ និងបុរស៩០នាក់) ក្នុងនោះជាសះស្បើយចំនួន១២៧នាក់ និងសល់ចំនួន២នាក់ដែលជាជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីម្នាក់ និងអ្នកដែលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីម្នាក់ និងមិនមានករណីឆ្លងថ្មីឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com