ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
«​ប្រាសាទដំរីក្រាប​» នៅ​កណ្ដាល​ព្រៃ​លើ​ភ្នំ​គូលែន ដែល​អ្នកទេសចរ​មិនសូវ​ទៅដល់​...
21, Jun 2020 , 10:07 am        
រូបភាព
 
​សៀមរាប​៖ «​ប្រាសាទដំរីក្រាប​» ឬ «​ប្រាសាទ​ក្របី​ក្រាប​» ជា​ប្រាសាទ​មួយ ស្ថិតក្នុង​ដែនដី​អតីត​រាជធានី​បុរាណ​ម​ហិ​ន្ទ្រ​បព​ត៌​លើ​ខ្នងភ្នំ​គូលែន​។ បច្ចុប្បន្ន ប្រាសាទដំរីក្រាប មាន​ទីតាំងនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

​ប្រាសាទដំរីក្រាប មាន​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ស្រះ​ដំរី​នោះទេ​។ ប្រាសាទ​ដែលមាន​អាយុកាល​រាប់រយ​ឆ្នាំនេះ បាន​ឈរ​បង្អួត​សម្រស់​យ៉ាង​ស្រស់ត្រកាល​នា​ខ្នងភ្នំ​គូលែន ដែល​ភ្ញៀវទេសចរ​មួយចំនួន មិនសូវ​ទៅដល់​។ ដើម្បី​ធ្វើដំណើរ​ទៅដល់ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ត្រូវធ្វើ​ដំណើរ​តាម​ម៉ូតូ​ដែល​ដឹក​ដោយ​ប្រជា​សហគមន៍​នៅលើ​ខ្នងភ្នំ​គូលែន​។ 
 
​លោក លឹម វណ្ណ​ច័ន្ទ បុរាណ​វិទូ បញ្ជាក់ថា​៖ «​ប្រាសាទដំរីក្រាប ត្រូវបាន​កសាង​នៅ​ចុង​សតវត្ស​ទី​៨ ដើម​សតវត្ស​ទី​៩ ដែល​ធ្វើ​អំពី​ឥដ្ឋ មាន​តួ​ប៉ម​បី​សង់​លើ​ខឿន​ថ្មបាយក្រៀម​»​។ បុរាណ​វិទូ​រូបនេះ បន្តថា ប្រាសាទដំរីក្រាប កសាង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក លឹម វណ្ណ​ច័ន្ទ អ្នក​បុរាណវិទ្យា​ដូចតទៅ​៖


​បើតាម​ស្លាក​ព័ត៌មាន​នៅ​ទីតាំង «​ប្រាសាទដំរីក្រាប​» តួ​ប៉ម​ពីរ​នៅ​សងខាង​តួ​ប៉ម​កណ្ដាល​បានរ​លំបាក់​សល់​ត្រឹម​មេ​ទ្វារ និង​មួយទៀត ត្រឹម​ខឿន ចំណែកឯ​តួ​ប៉ម​កណ្ដាល​មាន​សភាព​ល្អ​ច្រើន​។ រីឯ​ហោជាង​ធ្វើ​ពី​ឥដ្ឋ​បាក់បែក​ផ្នែក​ខ្លះ និង​មាន​បន្សល់​ស្លាកស្នាម​បិទ​បាយអ​។ នៅ​ផ្នែក​ខ្លះ នៃ​តួ​ប្រាសាទ​មាន​ក្បាច់លម្អ​ផ្សេងៗ​។ 
 
​សូម​អរគុណ​ដល់ Cambodia Amazing Trip Planner ដែល​បាន​នាំ​ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ទៅកាន់​ប្រាសាទដំរីក្រាប​៕ 
 




Tag:
 សៀមរាប​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com