មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ម្នាក់​ចុះចេញ​ពី​ដំណែង​ដោយសារ​ការឆ្លើយតបរ​បស់​ប្រធានាធិបតី​ត្រាំ​អំពី​បញ្ហា​ជាតិ​សាសន៍​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ម្នាក់​ចុះចេញ​ពី​ដំណែង​ដោយសារ​ការឆ្លើយតបរ​បស់​ប្រធានាធិបតី​ត្រាំ​អំពី​បញ្ហា​ជាតិ​សាសន៍​
21, Jun 2020 , 1:19 pm        
រូបភាព
ក្មេង​ស្រី​ម្នាក់ឱប​មនុស្ស​ពេញ​វ័យ​ នៅ​ពេល​ដែល​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ឈរ​ត្រៀម​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​ពេល​មាន​ការ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក george floyd​។
ក្មេង​ស្រី​ម្នាក់ឱប​មនុស្ស​ពេញ​វ័យ​ នៅ​ពេល​ដែល​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ឈរ​ត្រៀម​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​ពេល​មាន​ការ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក george floyd​។
ដោយ: VOA
​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​របស់​សហរដ្ឋអាមេរិក បាន​លា​ចេញពី​ដំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារតែ​ការឆ្លើយតប​របស់​ប្រធានាធិបតី ត្រាំ ដល់​ភាព​តានតឹង​ខាង​ជាតិ​សាសន៍​ទូទាំងប្រទេស​អំពី​ការសម្លាប់​បុរស​ស្បែក​ខ្មៅ​ដោយ​ប៉ូលិស​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Washington Post​។​

 
​កាសែត Washington Post បាន​រាយការណ៍​ទៀតថា លោកស្រី Mary Elizabeth Taylor ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ទទួលបន្ទុក​កិច្ចការ​ច្បាប់ បាន​និយាយ​នៅក្នុង​លិខិត​លា​ចេញពី​ដំណែង​របស់លោក​ស្រី​ថា «​ចំណាត់ការ​របស់លោក​ប្រធានាធិបតី ត្រាំ ជាការ​ផ្ទុយទៅនឹង​តម្លៃ​និង​ជំនឿ​របស់ខ្ញុំ​»​។ លោកស្រី​មាន​អាយុ​៣០​ឆ្នាំ​ជាម​នុស្ស​ក្មេង​បំផុត​ដែល​បាន​កាន់កាប់​ដំណែង​នេះ ហើយ​លោកស្រី​ក៏​ជា​ស្ត្រី​ស្បែក​ខ្មៅ​លើក​ទី​១​ដែល​កាន់កាប់​ការងារ​នេះដែរ​។​
 
​លោកស្រី Taylor បាន​និយាយ​នៅក្នុង​លិខិត​លា​ចេញពី​ដំណែង​របស់លោក​ស្រី​ដែល​បាន​ផ្ញើរ​ជូន​លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ដែល​បានទទួល​ដោយ​កាសែត Washington Post ថា «​អត្ថាធិប្បាយ​និង​ចំណាត់ការ​របស់លោក​ប្រធានាធិបតី​ជុំវិញ​យុត្តិធម៌​ពូជសាសន៍​និង​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ជាការ​ផ្ទុយទៅនឹង​តម្លៃ​និង​ជំនឿ​របស់ខ្ញុំ​។ ខ្ញុំ ត្រូវតែ​ធ្វើទៅ​តាម​មនសិការ​របស់ខ្ញុំ​ហើយ​លា​ចេញពី​ដំណែង​ជា​ឧបការី​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការ​ច្បាប់​នេះ​»​។​
 
​កា​រលា​ចេញពី​ដំណែង​របស់​លោកស្រី Taylor កើតមានឡើង​បន្ទាប់ពី​ការ​ចលាចល​ជាច្រើន​សប្តាហ៍​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ក្រោយពី​ការសម្លាប់​លោក George Floyd ដោយ​ប៉ូលិស​ស្បែក​ស​នៅក្នុង​ទីក្រុង​មី​នី​អាប់​ប៉ូលីស​។ ពួក​បាតុករ បានទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក Floyed និង​ជន​ស្បែក​ខ្មៅ​ដែល​ស្លាប់​ផ្សេងទៀត រួមជាមួយ​ការធ្វើកំណែទម្រង់​ដើម្បី​ដោះស្រាយ​ភាពព្រៃផ្សៃ​របស់​ប៉ូលិស បានធ្វើ​ឲ្យ​មានការ​តវ៉ា​នៅតាម​ផ្លូវ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com