ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ជោគជ័យ​ល្អ​បំផុត​របស់​កីឡាករ​កីឡាការិនី​ម៉ាឡេស៊ី​នៅ​សង្វៀន ONE Championship
22, Jun 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
​តារា​គុន​ចម្រុះ​មកពី​ម៉ាឡេស៊ី​បានបង្ហាញ​ក្បាច់​កម្រិត​កំពូល​កន្លងទៅ​ដើម្បី​យក​ទទួល​ជ័យជម្នះ​ល្អ​បំផុត​នៅ​សង្វៀន ONE Championship​។ ពួកគេ​ជា​អត្ត​ព​លិ​ក​ថ្នាក់​កំពូល​ប្រចាំ​ប្រទេស ដែល​បង្ហាញ​មោទនភាព​នៅ​សង្វៀន​អន្តរជាតិ​កន្លងមក​, កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី និង លើកទឹកចិត្ត​បណ្ដុះ​ស្មារតី​ល្អៗ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស​នេះ​។  ខាងក្រោម​ជា​ជោគជ័យ​ធំ​បំផុត​ចំនួន ៥ ពី​សំណាក់​អត្ត​ព​លិ​ក​ម៉ាឡេស៊ី​។

 
Thani យកឈ្នះ​វីរបុរស​មកពី​ជប៉ុន​
Agilan Thani ឬ គេ​ស្គាល់​ថា “Alligator” បានទទួល​ជ័យជម្នះ​ធំ​បំផុត​ក្នុង​អាជីព​របស់ខ្លួន​ពេល​យកឈ្នះ​វីរបុរស​គុន​ចម្រុះ​កូនកាត់​ជប៉ុន​-​កូរ៉េខាងត្បូង Yoshihiro “Sexyama” Akiyama បន្ទាប់ពី​ការប្រកួត ៥​ទឹក​ពេញ​ដ៏​ស្វិតស្វាញ​នៅ​កម្មវិធី ONE: LEGENDARY QUEST ពីស​ង្វៀន Baoshan Arena នា​ក្រុង​សៀង​ហៃ​ប្រទេស​ចិន កាល​ខែមិថុនា ឆ្នាំ​២០១៩​។ វា​លំបាក​បន្តិច​ប៉ុន្តែ Thani  មិន​ព្រួយ​ទាល់តែសោះ​ក្នុង​កាលៈទេសៈ​នោះ​ពេល​ជួប​ជើង​ខ្លាំង​មកពី​ជប៉ុន​។ កីឡាករ​វ័យ ២៤ ឆ្នាំ​មកពី​គូ​ឡា​ឡាំ​ពួរ បើកឆាក​ប្រើ​កណ្ដាប់ដៃ​ធ្ងន់​លើ Akiyama ពេល​កីឡាករ​កូនកាត់​កូរ៉េ​ជប៉ុន​ព្យាយាម​ចូលចាប់​ផ្ដួល​។ កីឡាករ​វ័យក្មេង​មកពី​ម៉ាឡេស៊ី​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការប្រកួត​នេះ និង​បន្ត​ដាក់​សម្ពាធ​លើ 
“Sexyama” រហូតដល់​ទទួល​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​ដ៏​អស្ចារ្យ​។ 
“Jordan Boy” បង្ហាញខ្លួន​លើកដំបូង​ក្នុង​ជ័យជម្នះ​ធំ​
 
​វា​ជា​កំណត់ត្រា​ល្អ​បំផុត​មួយ​សម្រាប់  Mohammed Bin Mahmoud ឬ ឈ្មោះ​ក្រៅ “Jordan Boy”​។ កីឡាករ​មកពី​គូ​ឡា​ឡាំ​ពួរ​បាន​ដើរចូល​សង្វៀន Axiata Arena ដើម្បី​តតាំង​នឹង​កីឡាករ​ជើងចាស់ Stergos “Greek Dynamite” Mikkios នៅ​កម្មវិធី ONE: DESTINY OF CHAMPIONS កាល​ខែធ្នូ ឆ្នាំ ២០១៨​។ “Jordan Boy” បញ្ចប់​កីឡាករ​មកពី​អឺរ៉ុប​ត្រឹមតែ​ទឹក​ទី​១ ប៉ុណ្ណោះ​។ កីឡាករ​ម្ចាស់ផ្ទះ​បាន​បើ​ការប្រយុទ្ធ​ដោយ​ក្បាច់​មួយ​ថៃ​តាមរយៈ​កណ្ដាប់ដៃ​និង​ទាត់​។ “Greek Dynamite” ខំ​ត្រដរ​ដោះស្រាយ​បញ្ហា​ដែរ ប៉ុន្តែ “Jordan Boy” មិន​ប្រណី​ដៃ​នោះឡើយ​ក្នុងនោះ​មាន​ទាំង​ក្បាច់​ហោះ​ទៅ​ម៉ាត់ កែង និង និង​ចាប់​អុក​លើ Mikkios រហូតដល់​អន់ចង់​។ អាជ្ញាកណ្ដាល​រាប់ Mikkios ដល់ ៨ តែ​អាច​បន្តដំណើរ​បាន​។ យ៉ាងណាក្ដី​បន្ទាប់​ទៀត “Jordan Boy” ចូលទៅ​ប្រយុទ្ធ​លឿនៗ​ជាមួយ​កណ្ដាប់ដៃ និង​ទាត់​ចំ​ដងខ្លួន​ខាងឆ្វេង ហើយ​មិនអាច​ឲ្យ​កីឡាករ​មកពី​អឺរ៉ុប​បន្ត​ការប្រកួត​បាន​ទៀតឡើយ​។ 
 
Jihin ធ្វើ​ឲ្យ​អតីត​អ្នក​ដណ្ដើម​ខ្សែក្រវាត់ World Title វិលក្បុង​
 
Jihin “Shadow Cat” Radzuan បាន​តតាំង​នឹង​អតីត​កីឡាការិនី​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់ ONE Women’s Atomweight World Title, Jenny “Lady GoGo” Huang នៅ​កម្មវិធី ONE: DESTINY OF CHAMPIONS​។ កីឡាការិនី​មកពី​ក្លិប Ultimate MMA Academy មានកំណត់​ត្រា​ល្អ​ដោយ​ឈ្នះ ៣ ដង​មិនដែល​ចាញ់​។ Huang ជា​កីឡាការិនី​កំពូល​ម្នាក់​នៅក្នុង​ទម្ងន់ Atomweigh​។ Jihin បានដាក់​សម្ពាធ​លើ​កីឡាការិនី​កម្រិត​ខ្សែក្រវាត់​ខ្មៅ​យូ​ដូ​ដោយ​ប្រើ​ជំនាញ វូ​ស៊ូ​របស់ខ្លួន​។ គេ​បានទទួល​ពិន្ទុ​ដោយសារ​កណ្ដាប់ដៃ  ទាត់ និង ជង្គង់​លើ​កីឡាការិនី​មកពី​ក្លិប Fairtex យ៉ាងច្រើន​លើសលប់​។ 
​ត្រឹម​ទឹក​ទី​២ “Shadow Cat” ត្រូវបាន Huang ឃ្លេ​ជាប់ ប៉ុន្តែ​គេ​អាច​ប្រើ​កម្លាំង​មហាសាល និង រើរួច​។ កីឡាការិនី​មកពី​ក្រុង Johor Bahru បាន​ចូល​ប្រយុទ្ធ​ល្អ​ឡើងវិញ​នៅ​ទឹក​ទី​៣ ដើម្បី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង ក្លាយជា​កីឡាការិនី​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ទម្ងន់ atomweight​។ 
 
Subba បញ្ឈប់​កំណត់ត្រា​ឈ្នះ​របស់ Phoe Thaw 
Keanu Subba មាន​ភាព​អង់អាច​ពេល​ចូល​សង្វៀន​ដែលជា​ទឹកដី​របស់​គូប្រយុទ្ធ​នៅ​ខែតុលា ឆ្នាំ ២០១៨​។ កីឡាករ​ម៉ាឡេស៊ី​ប៉ះ​ម្ចាស់ផ្ទះ Phoe “Bushido” Thaw នៅ​កម្មវិធី ONE: PURSUIT OF GREATNESS នៅ​សង្វៀន Thuwunna Indoor Stadium ឯ​ក្រុង​យ៉ុំ​ា​ង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​បញ្ឈប់​ជ័យជម្នះ​ក្នុង​ទឹកដី​របស់​វីរបុរស​មី​យ៉ាន់​ម៉ា​។ Subba មិន​អនុញ្ញាត​ឲ្យ Phoe Thaw ប្រើ​ក្បាច់​ឡេ​ត​វី​បានល្អ​នោះទេ​។  Phoe Thaw បាន​ចូល​ចាប់ជើង​កីឡាករ​ម៉ាឡេស៊ី​ទម្ងន់​featherweight ក្នុង​បំណង​ចូល​គាប និង ផ្ដួល​រូបគេ​ទៅ​ផ្អឹប​នឹង​ខ្សែ​រេញ​។ ហើយ​កីឡា​ករមី​យ៉ាន់​ម៉ា​ក៏​ការពារ​បានល្អ​ដែរ ប៉ុន្តែ Subba ប្រើ​ជំនាញ​ខ្ពស់​ដើម្បី​គ្រប់គ្រង​លំនឹង និង​មានប្រៀប​ខ្លាំង​លើ​កីឡាករ​ម្ចាស់ផ្ទះ​។ 
Phoe Thaw ព្យាយាម​យ៉ាងណា​ក៏​មិនអាច​គេចផុត​ពី​ការ​គាប​របស់​កីឡាករ​ម៉ាឡេស៊ី ថែមទាំង​ឃ្លេ​ទៀតផង​។ “Bushido” គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាញ់​លើកដំបូង​ក្នុង​អាជីព​នា​គ្រានោះ​។ 
 
Aiman ឃ្លេ “Rock Man” ឲ្យ​ចុះចាញ់​
​កីឡាករ​ទម្ងន់ bantamweight បានធ្វើ​ដំណើរ​ទៅ​សៀង​ហៃ​កាល​ខែ កញ្ញា ឆ្នាំ ២០១៨ ដើម្បី​តតាំង​នឹង​កីឡាករ​ម្ចាស់ផ្ទះ​ចិន “Rock Man” Chen Lei ដើម្បី​ទទួលបាន​ជ័យជម្នះ​ធំ​បំផុត​ក្នុង​អាជីព​របស់ខ្លួន​។ Chen ជា​អ្នកគ្រប់គ្រង​ការប្រកួត​នៅ​ទឹក​ទី​១​ដោយ​ក្បាច់​ចាប់ ប៉ុន្តែ Aiman ផ្ដោតអារម្មណ៍​ល្អ​វិញ​នៅ​ទឹក​ទី​២ ដោយ​ប្រើ​ក្បាច់​ចាប់​ផ្ដួល​យ៉ាង​ល្អ និង ប្រើ​ក្បាច់​ឃី​ក​បុក​សី​ង​ទៀតផង​។ ទោះ “Rock Man” ចាប់​កីឡាករ​មកពី Bali MMA ឲ្យ​ចូល​ក្បែរ​សង្វៀន​ក៏ដោយ ប៉ុន្តែ “Jungle Cat” បាន​ប្រើ​ជំនាញ​ចាប់​ដើម្បី​សង​ទៅ​គូប្រជែង​វិញ​។ Aiman បាន​ឃ្លេ​ទាំង​ជំហរ​យ៉ាង​ស្អិត​ដោយ​ប្រើ​ដៃ​ឆ្វេង​រហូតដល់​កីឡាករ​ចិន​សុំ​ចុះចាញ់​នៅ​ទឹក​ទី​២​នេះ​៕

 

 

© រក្សាសិទ្ធិដោយ thmeythmey.com