ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ឈឺសន្លាក់ កុំ​រំលង​តែ​ទាំងនេះ​
22, Jun 2020 , 8:59 pm        
រូបភាព
​ជាទូទៅ​ការឈឺចាប់​ត្រង់​សន្លាក់ គឺ​ច្រើនតែ​បណ្ដាលមកពី​ជំងឺ​រលាក​សន្លាក់​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! បញ្ហា​ឈឺសន្លាក់ ជំងឺ​រលាក​សន្លាក់ ក៏ដូចជា​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ អាច​ទប់ស្កាត់​ជាមុន ឬ​សម្រាល​អាកា​រៈការ​ឈឺចាប់​បាន​តាមរ​យៈ​ការរួមបញ្ចូល​តែ​ធម្មជាតិ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹង​នូវ​ប្រភេទ​នៃ​តែ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​រក្សា​សុខភាព​សន្លាក់​ចៀស​ផុតពី​ជំងឺ ឬ​អាកា​រៈរ​លាក​ផ្សេងៗ ៖

 
១. តែ​ខ្ញី​
 
 
​តែ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ហើយ​នៅពេល​ការ​រលាក​ត្រូវបាន​កាត់បន្ថយ ការឈឺចាប់​ក៏​បាត់​ទៅតាម​នោះដែរ​។​
 
២. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជៀសផុត ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ ចូរ​ទទួលទាន​តែ​បៃតង​ជាប្រចាំ​។​
 
៣. តែ​រមៀត​
 
​រមៀត គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាមបែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​។ រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ការ​ហើម​ផងដែរ​។ អ្នក​អាច​លាយ​ម្សៅ​រមៀត​កន្លះ​ស្លាបព្រា​ជាមួយ​ទឹកដោះគោ ១ ពែង​។​
 
៤. តែ​ឈើអែម​
 
​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយទៀត​នៃ​ឈើអែម គឺ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​។ ដូច្នេះ​ការទទួល​ទាន​តែ​ឈើអែម​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​ដែល​កើតឡើង​ដោយសារ​ការ​រលាក​ក្នុង​រាងកាយ​រួមបញ្ចូល​ទាំង​អា​ការៈឈឺ​សន្លាក់​។​
 
​ប្រយ័ត្ន​! ប្រសិនបើ​កំពុង​ប្រើប្រាស់​ថ្នាំ​ណាមួយ​ដែលមាន​វេជ្ជបញ្ជា​ពី​វេជ្ជបណ្ឌិត​ត្រឹមត្រូវ អ្នក​មិនគួរ​ឈប់​លេប​ដោយ​ប្ដូរ​មក​ទទួលទាន​តែ​រុក្ខជាតិ​ណាមួយ​ជំនួស​ឡើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​ទើប​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com