ជាតិ
កម្ពុជា​-​ចិន នឹង​ចុះ​កិច្ចព្រមព្រៀង​មូលនិធិ​ពិសេស ដែលមាន​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ សម្រាប់​គម្រោង​មេគង្គ​-​ឡាន​ឆាង​
23, Jun 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​-​ចិន នឹង​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២០ ដែលមាន​ទឹកប្រាក់ ៧,២២៥,៤០០ ដុល្លារ​អាមេរិក ។ លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន (WANG Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ នៅ​ថ្ងៃទី​២៣ មិថុនា​។


​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​នេះ គឺ​គ្រប់​ដណ្ដប់​លើ​គម្រោង​ចំនួន​២០ នៅ​កម្ពុជា ដេ​ល​ភាគច្រើន​ផ្ដោតទៅលើ​សកម្មភាព​នានា ពាក់ព័ន្ធ​នឹង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​-​សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការកសាង​សមត្ថភាព ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការពារ​សម្បត្តិ​វប្បធម៌​ជាដើម​៕
 
 

Tag:
 មេគង្គ​-​ឡាង​ឆាង​
  កម្ពុជា​-​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com