កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Messi មិនមែនជា​កីឡាករ​បាល់ទាត់​មានទ្រព្យ​ច្រើន​បំផុត​លើ​លោក​ទេ តែ​ជា​…
22, Jun 2020 , 10:59 pm        
រូបភាព
​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា កីឡាបាល់ទាត់​ជា​កីឡា​ដែលមាន​អ្នក​ចូលចិត្ត និង​គាំទ្រ​ច្រើន​បំផុត​ពាសពេញ​ពិភពលោក​។ ឥទ្ធិពល​នៃ​ប្រជាប្រិយភាព​របស់​វិស័យ​កីឡាបាល់ទាត់​នេះ បានផ្តល់​គុណសម្បត្តិ​ជាច្រើន​ជាពិសេស​អាចធ្វើ​ឲ្យ​កីឡាករ​ដែលមាន​ទេ​ព្យ​កោសល​អាច​ក្លាយជា​សេដ្ឋី ឬ​អ្នក​មានបាន​។ តាមរយៈ​សមត្ថភាព និង​ភាពល្បីល្បាញ​របស់​កីឡាករ​ទាំងនោះ​ហើយ ទើប​អាច​ឲ្យ​ពួកគេ​រកចំណូលបាន​ច្រើន រហូត​ក្លាយជា​កីឡាករ​បាល់ទាត់​ដែលមាន​ជាងគេ​បំផុត​លើ​លោក​។​



​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នក​ទាំងអស់គ្នា​ពិតជា​ចង់ដឹងថា​តើ​នាពេល​បច្ចុប្បន្ននេះ​កីឡាករ​បាល់ទាត់​រូប​ណា​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​លើ​លោក​? 
 
​បើ​គិតពី​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​នៅ​សតវត្សរ៍​ទី ២១ អ្នក​ប្រាកដជា​នឹក​ដល់ Cristiano Ronaldo និង Lionel Messi មិន​ខាន​។ ប៉ុន្តែ​ពួកគេ​ទាំងពីរ​មិនមែនជា​កីឡាករ​បាល់ទាត់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នោះទេ​។ Ronaldo ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ ហើយ Messi ឈរ​នៅ​លេខ​រៀង​ទី​៤ ប៉ុណ្ណោះ​។ កីឡាករ​បាល់ទាត់​ដែលមាន​ជាងគេ​នោះ​គឺ Faiq Bolkiah របស់​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ និង​ក្រុម Leicester City​។​
 
​ខាងក្រោម​នេះ ជា​កីឡាករ​បាល់ទាត់​ដែលមាន​ជាងគេ​បំផុត​ទាំង ១០ ក្នុង​លោក​នា​ឆ្នាំ ២០២០​នេះ​៖
 
១. Faiq Bolkiah បុត្រា​របស់ Jefri Bolkiah ព្រះអង្គម្ចាស់​នៃ​ប្រទេស​ព្រុយ​ណេ និង​ជា​ក្មួយប្រុស​របស់ ស៊ុ​លត​ង់​ព្រុយ​ណេ Hassanal Bolkiah មានទ្រព្យ​រហូតដល់ ២០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប្រាក់​ទាំងនេះ​មិនមែន​ព្រះអង្គម្ចាស់​រកបាន​ពី​អាជីព​កីឡាបាល់ទាត់​នោះទេ ប៉ុន្តែ​ជា​ទ្រព្យ​ដែលមាន​ស្រាប់​ប៉ុណ្ណោះ​។​


 
២. Cristiano Ronaldo មានទ្រព្យ​សម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ Ronaldo សមាជិក​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង Juventus បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អាច​រកចំណូលបាន​លើសពី​មួយ​ពាន់​លាន​ដុល្លារ​ផងដែរ​។​

 
 
៣. David Beckham មានទ្រព្យ ៤៥០​លាន​ដុល្លារ​អាមេរិក​។ ប្រាក់​ទាំងនេះ​ភាគច្រើន​រូបគេ​រកបាន​ពី​ការធ្វើ​ជំនួញ​។​

 
 
៤. Lionel Messi មានទ្រព្យ ៤០០ លាន​ដុល្លារ​អាមេរិក​។ ប្រាក់​ទាំងនេះ​ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រកបាន​ពី​ការទទួលបាន​ប្រាក់​ឈ្នួល​ពី Barcelona និង​ការផ្សាយពាណិជ្ជកម្ម​។​

 
 
៥. Dave Whelan មានទ្រព្យ ២១០ លាន​ដុល្លារ​អាមេរិក​។ អតីត​កីឡា​អង់គ្លេស​វ័យ​៨៣​ឆ្នាំ​រូបនេះ ក៏​រកបាន​ប្រាក់​ច្រើន​ពី​ការធ្វើ​ជំនួញ​ផងដែរ​។​

 
 
៦. Zlatan Ibrahimovic មានទ្រព្យ ១៩០ លាន​ដុល្លារ​អាមេរិក​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត វ័យ​៣៨​ឆ្នាំ ដែល​បច្ចុប្បន្ន​ត្រូវបាន AC Mila ខ្ចី​ពី LA Galaxy រកប្រាក់​បាន​ពី​ថ្លៃ​ពលកម្ម និង​ផ្សាយពាណិជ្ជកម្ម​។​

 
 
៧. Neymar មានទ្រព្យ ១៨៥ លាន​ដុល្លារ​អាមេរិក​។ ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល និង PSG រូបនេះ រកចំណូលបាន​ច្រើន​ពី​ប្រាក់​ឈ្នួល និង​ផ្សាយពាណិជ្ជកម្ម​។​


 
៨. Wayne Rooney មានទ្រព្យ ១៦០ លាន​ដុល្លារ​អាមេរិក​។ ខ្សែបម្រើ និង​ជា​គ្រូបង្វឹក​ក្រុម Derby County រូបនេះ រកប្រាក់​បាន​ច្រើន​ពី​អាជីព​កីឡាបាល់ទាត់ ពិសេស​ប្រាក់​ឈ្នួល​កាល​នៅ Manchester United​។​

 
 
៩. Gareth Bale មានទ្រព្យ ១២៥ លាន​ដុល្លារ​អាមេរិក​។ ខ្សែបម្រើ​សញ្ជាតិ​វែ​លិ៍ និង Real Madrid រូបនេះ រកចំណូលបាន​ច្រើន​ពី​ថ្លៃ​ពលកម្ម និង​ផ្សាយពាណិជ្ជកម្ម​។​



  ១០. Andres Iniesta មានទ្រព្យ ១២០ លាន​ដុល្លារ​អាមេរិក​។ អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង Barcelona ដែល​សព្វថ្ងៃ​កំពុង​ប្រកប​ជ​អាជីព​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe រកចំណូលបាន​ច្រើន​ពី​ថ្លៃឈ្នួល​ប្រចាំ​សប្តាហ៍ និង​ផ្សាយពាណិជ្ជកម្ម​៕


Tag:
 Cristiano Ronaldo
  Faiq Bolkiah
  កីឡាករ​បាល់ទាត់​មានទ្រព្យ​ច្រើន
© រក្សាសិទ្ធិដោយ thmeythmey.com