ជាតិ
គ​.​ជ​.​ប នឹង​បំផ្លាញ​សន្លឹកឆ្នោត ពី​ឆ្នាំ​២០១២ ដល់​២០១៧ នៅ​ថ្ងៃទី​២៤ មិថុនា​
23, Jun 2020 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ចាប់តាំងពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ នៅ​ត្រូវ​បំផ្លាញចោល នៅ​ខណ្ឌទួលគោក នា​ថ្ងៃទី​២៤ មិថុនា ។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​


​សន្លឹកឆ្នោត ដែល​ត្រូវ​បំផ្លាញចោល​នេះ គឺ​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​នីមួយៗ ក្រោយពី​រក្សាទុក​ដោយ​សុវត្ថិភាព​អស់​រយៈពេល​៦​ឆ្នាំ និង​សន្លឹក​ឆ្លោ​ត ដែល​បាន​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ តាម​អាណត្តិ​នីមួយៗ បន្ទាប់ពី​រក្សាទុក​អស់​៣​ឆ្នាំ​ដែរ​។​
 
​សន្លឹកឆ្នោត​ដែល​ត្រូវ​បំផ្លាញ​នោះ​រួមមាន​៖ សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​២០១២ , សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣, សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៤ និង​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧​។​
 
​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រៀបចំ​បំផ្លាញ​សន្លឹកឆ្នោត​នេះ ជា​លើក​ទី​៤​ហើយ ចាប់តាំងពី​កម្ពុជា​រៀបចំ​ដំណើរការ​បោះឆ្នោត ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​១៩៩៨ មក​៕ 

Tag:
 គ​.​ជ​.​ប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com