អត្ថបទ៖ ស៊ីធី
ONE Championship រង់ចាំយ៉ាងយូរដើម្បីត្រឡប់ទៅរកការប្រកួតឡើងវិញ។ ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងលោកមួយនេះបានរៀបចំការប្រកួតបិទទ្វារនៅក្រុងសៀងហៃប្រទេសចិន ដែលមានកម្មវិធី ONE Hero Series 13 រៀបចំឡើងកាលថ្ងៃសៅរ៍ទី ២០ មិថុនា និង ONE Hero Series 14 រៀបចំកាលថ្ងៃអាទិត្យទី ២១ ខែមិថុនា។
នេះជាព្រឹត្តិការណ៍របស់ ONE ត្រលប់មកវិញតាំងពី COVID-19 រាតត្បាតខ្លាំងដែលបង្ខំឲ្យ ONE និងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផ្អាកការប្រកួតរបស់ខ្លួន។ ពេលត្រលប់មកវិញនេះ ONE បានប្រើគោលការណ៍ដ៏តឹងរ៉ឹងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អត្តពលិក និង បុគ្គលិកដែលចូលរួម។
«ក្នុងនាម ONE Championship យើងមានភាពរីករាយជាថ្មីទៀតដែលអាចរៀបចំការប្រកួតដ៏រំភើបឡើងវិញ។ ខ្លួនខ្ញុំផ្ទាល់ក៏សូមអរគុណដល់អ្នកគាំទ្រដែលបន្តលើកទឹកចិត្ត និងគាំទ្រស្ថាប័នរបស់យើង និង អត្តពលិកជាដើម»។ លោក Hua Fung Teh ប្រធាន ONE Championship ប្រចាំនៅប្រទេសចិនបានរៀបរាប់បែបនេះ។
លោកបញ្ជាក់ថា ៖«សៀងហៃ គឺជាទីដែលរៀបចំកម្មវិធី ONE Hero Series ដ៏អស្ចារ្យ និងជាកន្លែងដែលបង្ហាញឲ្យឃើញអំពីកីឡាករក្មេងៗមានសក្ដានុពលពីប្រទេសចិន។ ដោយផ្អែកលើសុវត្ថិភាព និង អនាម័យ យើងត្រូវតែផ្ដល់សុខភាពជាអាទិភាព និង មានសុខុមាលភាពសម្រាប់អ្នករាល់គ្នា។ ហើយការរៀបចំពីរព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។ ជាលទ្ធផលចុងក្រោយ ONE Hero Series បានចែករំលែកភាពអស្ចារ្យជាថ្មីទៅកាន់ពិភពលោក និងបង្ហាញអំពីកម្លាំងស្មារតីរបស់មនុស្សជាតិ»។
គូឯកនៅកម្មវិធី ONE Hero Series 13 កីឡាករ Ze Lang Zha Xi យកឈ្នះអ្នកចំណូលថ្មី “The Little Monster” Liang Hui ដោយពិន្ទុជាឯកច្ឆន្ទដើម្បីបង្កើនកំណត់ត្រាគុនចម្រុះរបស់ខ្លួនដល់ឈ្នះ១៣ដងចាញ់៤ដង និង ស្មើ១ដង (ឈ្នះ ៣ ចាញ់១នៅកម្មវិធី OHS)។ គូឯកនៅកម្មវិធី ONE Hero Series 14 កីឡាករ Xu Liu យកឈ្នះ “The Young King” Zhao Xiao Yu នៅក្នុងការប្រកួត ONE Super Series kickboxing ដោយពិន្ទុជាឯកច្ឆន្ទ។ ជ័យជម្នះនេះបង្កើនកំណត់ត្រាក្នុងអាជីពរបស់គេដោយឈ្នះ ២៤ លើក ចាញ់ ៦ លើក (ឈ្នះ ១ ចាញ់ ១ នៅ OHS)។
ព្រឹត្តិការណ៍នោះក៏បង្ហាញអំពីគូប្រកួតជើងចាស់មួយចំនួនរួមមានតារាឃីកបុកសីង “The Dragon King” Fu Qing Nan និង “The Great Sage” Wei Zi Qin ក៏ដូចជាតារាគុនចម្រុះ Zhang Ze Hao, Wang Zhen និង Li Zhe។
លទ្ធផលនៅ ONE Hero Series 13
Ze Lang Zha Xi ឈ្នះ “The Little Monster” Liang Hui ដោយពិន្ទុជាឯកច្ឆន្ទ (គុនចម្រុះ – strawweight)
Luo Chao ឈ្នះ Zhao Jun Chen ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – catch weight , ៧១,៨ គីឡូក្រាម)
“Sky Rocket” Yang Hua ឈ្នះ “The Great Sage” Wei Zi Qin ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – flyweight)
Wang Zhen ឈ្នះ Zou Jin Bo ដោយពិន្ទុមិនឯកច្ឆន្ទ (គុនចម្រុះ – flyweight)
Fu Kang Kang ផ្ដួល Wang Hu ឲ្យចុះចាញ់ (ឃ្លេក) នៅទឹកទី២ (គុនចម្រុះ– lightweight)
លទ្ធផលនៅ ONE Hero Series 14
Xu Liu ឈ្នះ “The Young King” Zhao Xiao Yu ដោយពិន្ទុជាឯកច្ឆន្ទ (ONE Super Series kickboxing – ទម្ងន់ catch weight , ៧២គីឡូក្រាម)
“The Hypnotist” Zhu Kang Jie ឈ្នះ “Tianshan Eagle” Ayijiake Akenbieke ដោយពិន្ទុជាឯកច្ឆន្ទ (គុនចម្រុះ – featherweight)
“The Dragon King” Fu Qing Nan ឈ្នះ Yuan Peng Bin ដោយពិន្ទុមិនឯកច្ឆន្ទ (ONE Super Series kickboxing – bantamweight)
Zhang Ze Hao ផ្ដួល “Triangle Hunter” Gao Bo ឲ្យសន្លប់នៅទឹកទី១ (គុនចម្រុះ – lightweight)
Li Zhe ផ្ដួល Mo Hao Xiong ឲ្យចុះចាញ់ (ឃ្លេក) នៅទឹកទី១ (គុនចម្រុះ – strawweight)៕