COVID-19
ជាតិ
កម្ពុជា​រកឃើញ​វិជ្ជមាន COVID-19 លើ​បុរស​ខ្មែរ​-​អាមេរិក​វ័យ​៦៦​ឆ្នាំ​
23, Jun 2020 , 8:51 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩(COVID-19)​ម្នាក់ទៀត លើ​បុរស​ខ្មែរ-អាមេរិក ​វ័យ​៦៦​ឆ្នាំ ដែល​ធ្វើដំណើរ​មកពី​អាមេរិក កាលពី​ថ្ងៃទី​២១​មិថុនា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល  ដោយ​បញ្ជាក់ថា បុរស​​រូបនេះ​បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នកធ្វើដំណើរ​សរុប​១១២​នាក់ ក្នុងនោះ​មាន​ជនជាតិខ្មែរ​៨៩​នាក់ និង​ជនជាតិ​បរទេស​២៣​នាក់​។



បច្ចុប្បន្ន បុរស​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។  ដោយឡែក អ្នកដំណើរ​ជាមួយ​បុរស​ម្នាក់នេះ ត្រូវបាន​ក្រសួងសុខាភិបាល​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​វ័ន និង​សណ្ឋាគារ​មួយក្នុង​ទីក្រុង​ភ្នំពេញ​(​សម្រាប់​អ្នកមាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ​)​។​
 
​សូមបញ្ជាក់ថា បុរស​វ័យ​៦៦​ឆ្នាំ​ដែល​ជំងឺ​កូ​វីដ​-១៩ នេះ គឺជា​ករណី​ទី​១៣០ នៅ​កម្ពុជា​។ ក្នុងនោះ​មាន​១២៧​ករណី បានជា​សះ​ស្បើ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com