ជាតិ
ចង់ស្ទូចត្រី និងមើលផ្កាថ្មនៅបាតសមុទ្រ កោះស្តេចនៅខេត្តកោះកុងជាជម្រើសដ៏ល្អ
×
ដោយ៖ ជឿន ស្រីណយ
កោះស្ដេច មានទីតាំងស្ថិតនៅ ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង មានចម្ងាយជាង ១៦០គីឡូម៉ែត្រពីទីរួមខេត្ត។ ជាកោះធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលមានឆ្នេរសមុទ្រដែលមានខ្យាច់សក្បុស ទឹកសមុទ្រថ្លាឆ្វង់ដូចកញ្ចក់ ព័ទ្ធជុំវិញដោយកោះផ្សេងៗ អមជាមួយព្រៃធម្មជាតិជាច្រើនទៀត។
នៅកោះស្ដេច អ្នកទេសចរនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែកជាមួយសម្រស់ធម្មជាតិនៅលើកោះដែលឆ្នេរខ្សាច់សក្បុសស្អាត ទឹកសមុទ្រពណ៌ខៀវថ្លាឆ្វង់អាចមើលឃើញដល់ផ្កាថ្ម រុក្ខជាតិ និងធម្មជាតិដែលនៅក្រោមផ្ទៃទឹក។ អ្នកដំណើរ ដែលទៅកម្សាន្តនៅកោះស្ដេច ក៏អាចលំហែរអាម្មណ៍ តាមវិធីជាច្រើនទៀតដូចជា ជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និងរុក្ខជាតិនៅក្រោមផ្ទៃបាតសមុទ្រ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កោះស្តេច Koh Sdach។
© រក្សាសិទ្ធិដោយ thmeythmey.com