អត្ថបទពាណិជ្ជកម្ម
ដៃគូ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ក្រុមបាល់ទាត់ Manchester City ព្រលះ​ក្រុម​កាំភ្លើង​ធំ Arsenal ធ្ងន់​បន្តិច​ហើយ​រហូតដល់​ទៅ ៣-0 ក្នុងការ​ប្រកួត Premiere League កាលពី​យប់​ម៉ិ​ញ​
19, Jun 2020 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមបាល់ទាត់ Manchester City ដែល​កំពុង​ឈរ​លំដាប់​រៀង​ទី ២ ជាមួយ​ពិន្ទុ ៦០ នៅក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩ - ២០២០ បាន​លត់​ក្រុម​កាំភ្លើង​ធំ Arsenal សារជាថ្មី​ម្តងទៀត​កាលពី​រាត្រី​ថ្ងៃទី ១៨ មិថុនា ដោយ​ពិន្ទុ ៣-០​។
 
​កីឡាករ​ដែល​រក​គ្រាប់​បាល់​ទាំង ៣ នេះ​រួមមាន​កីឡាករ Raheem Sterling នៅ​នាទី​ទី​២​នៃ​ការបន្ថែម​ម៉ោង​តង់​ទី ១  កីឡាករ Keven De Bruyne នៅ​នាទី ៥១ ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី និង មួយ​គ្រាប់​បន្ថែម​ចុងក្រោយ​នៅ​នាទី ២ នៃ​ការបន្ថែម​ម៉ោង​តង់​ទី ២ ដោយ កីឡាករ Phill Foden ផងដែរ​។​
 
​ហើយ​ក្រុម​បន្ទាប់​ដែល​ត្រូវ​ជួប​ជាមួយ​ក្រុម Manchester City នៅ​ថ្ងៃទី ២៣ មិថុនា​ខាងមុខនេះ​គឺ Burnley​។​
 
​បញ្ជាក់ ក្រុមបាល់ទាត់ Manchester City គឺជា​ដៃគូ​ដ៏​ជិតស្និត​ដោយ​មានការ​ទំនុកបម្រុង ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផលិត ស្រា​បៀរ កម្ពុជា និង ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ជា​រៀងរាល់ឆ្នាំ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com