ជាតិ
ក្រោយបានបរិញ្ញាបត្រវេជ្ជសាស្ត្រសត្វ ថាវី ទៅចិញ្ចឹមមាន់ ទា និងលក់ចំណីសត្វនៅកំពង់ធំ
×
ដោយ៖ ខន ណារី
អ្នកនាង វ៉ែន ថាវី បានចាប់យករបរភ្ញាស់កូនមាន់ ចិញ្ចឹមទាយកពង និងលក់ចំណីសត្វ ផង ក្រោយបញ្ចប់ថ្នាក់បរិញ្ញាត្រ ផ្នែកវេជ្ជសាស្ត្រសត្វ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនាឆ្នាំ២០១៥។ មានស្រុកកំណើតនៅឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ អ្នកនាង វ៉ែន ថាវី បានប្រាប់សារព័ត៌មាន ThmeyThmey25 ថាការណ៍ដែលនាង រៀនជំនាញនេះ ព្រោះនាងស្រលាញ់សត្វ ចូលចិត្តចិញ្ចឹមសត្វ និងជាកូនកសិករផង។
បច្ចុប្បន្ន អ្នកនាង ថាវី កំពុងមានចំណូលយ៉ាងហោចណាស់៥០០ដុល្លារអាមេរិកក្នុងមួយខែពីការប្រកបរបរជំនាញដែលខ្លួនបានរៀននៅមហាវិទ្យាល័យ។ កសិដ្ឋានរបស់ស្ត្រីវ័យ២៩ឆ្នាំរូបនេះ ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
រូបភាពពី អ្នកនាង វ៉ែន ថាវី
© រក្សាសិទ្ធិដោយ thmeythmey.com