ជាតិ
សង្គមជាតិ
លោកស្រីបណ្ឌិត ពៅ សាវរស អ្នកស្រាវជ្រាវអារ្យធម៌ខ្មែរ ទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ
× លោកស្រីបណ្ឌិត ពៅ សាវរស អ្នកប្រាជ្ញខាងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរ បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅប្រទេសបារាំង។ មហាវិទ្យាបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចែករំលែកពីដំណឹងមរណភាពនេះ នៅលើបណ្តាញសង្គមរបស់ខ្លួន។
លោកស្រី ពៅ សាវរស ដែលមានសញ្ជាតិបារាំង ក្រោមឈ្មោះថា Saveros Lewitz បានចងក្រងឯកសារស្រាវជ្រាវដ៏ច្រើនទាក់ទងនឹងអារ្យធម៌ អក្សរសាស្ត្រ សិលាចារឹក និងក្បួនច្បាប់ផ្សេងៗរបស់ខ្មែរ។ គាត់ធ្លាប់ឆ្លងកាត់ការសិក្សាជាមួយសាស្ត្រាចារ្យល្បីៗរបស់បារាំង ដូចជា លោក George Coedes និងលោក Francois Martini ជាដើម។
អតីតអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល CNRS នៅក្រុងប៉ារីស រូបនេះ បានបន្សល់ទុករួមមានដូចជា អ្វីជាខេមរវិទ្យា?, វចនានុក្រមភាសាខ្មែរសម័យកណ្តាល, សទ្ទានុក្រម សំស្ត្រឹត-ខ្មែរ-បារាំង រួមទាំងស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ទាំងភាសាខ្មែរ បារាំង និងអង់គ្លេស។
សារព័ត៌មានថ្មីៗ នឹងបន្តស្រាវជ្រាវបន្ថែមទៀតទាក់ទងនឹងប្រវត្តិរូប ស្នាដៃ ក៏ដូចជាប្រតិកម្មផ្សេងៗ ក្រោយមរណភាពរបស់សាស្ត្រាចារ្យបណ្ឌិត ពៅ សាវរស៕
© រក្សាសិទ្ធិដោយ thmeythmey.com