អត្ថបទពាណិជ្ជកម្ម
ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ប្រកាស​ថ្ងៃ​បើក​លក់​ផ្លូវការ​គម្រោង​វីឡា​ថ្មី​សន្លាង ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស ៨%
26, Jun 2020 , 2:25 pm        
រូបភាព
​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ប្រកាស​បើក​លក់​ប្រភេទ​វីឡា​ថ្មី​សន្លាង​ក្នុង​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ដ៏​ពិសេស​រហូតដល់​៨​ភាគរយ​ជូន​អតិថិជន​។​
​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នឹង​បើក​លក់​វីឡា​ប្រភេទ​ថ្មី​របស់ខ្លួន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០​ខាងមុខនេះ ដោយ​ទីតាំង​កម្មវិធី​បើក​លក់ ស្ថិតនៅលើ​ផ្លូវភ្លោះ ជាប់​ហ្គ្រេ​ន​ភ្នំពេញ​ហ្គោល​ក្លឹប ក្នុង​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ផ្ទាល់​តែម្ដង​។ 
 
​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន លោក​ឧកញ៉ា លាង ហួង (​ហេន​រី​) មានប្រសាសន៍ថា គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នឹង​ផ្តល់​លំនៅឋាន​ប្រកបដោយ​ភាពកក់ក្តៅ សហគមន៍​រស់នៅ​ប្រកបដោយ​ភាតរភាព និង​សួនច្បារ​បៃតង​ធំជាងគេ​បង្អស់​ក្នុង​រាជធានី​ភ្នំពេញ​។​


 
​លោក​ឧកញ៉ា លាង ហួង (​ហេន​រី​) បញ្ជាក់​បន្ថែមថា​៖ «​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី មិនមែន​ផ្តល់ជូន​លោកអ្នក​ត្រឹមតែ​ជម្រក​ធម្មតា​នោះទេ ប៉ុន្តែ​ជា​លំនៅឋាន​ដ៏​កក់ក្ដៅ​។ ម៉ូត​លំនៅឋាន​នីមួយៗ គឺ​ត្រូវបាន​រចនា​ដោយ​បង្កប់​មុខងារ​ផ្សារភ្ជាប់​សមាជិកគ្រួសារ​ទាំងអស់ ផ្សារភ្ជាប់​មនុស្ស​នឹង​ធម្មជាតិ បៃតង ពន្លឺព្រះអាទិត្យ ខ្យល់អាកាស​បរិសុទ្ធ និង​សហគមន៍​ប្រកបដោយ​សុខដុមរមនា​»​។ 
 
​ចង់ដឹង​អំពី​រចនាបថ​ថ្មី និង​មុខងារ​នៃ​វីឡា​ថ្មី​របស់​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី អស្ចារ្យ​ប៉ុណ្ណា អញ្ជើញ​មកកាន់ ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ក្នុង​ថ្ងៃ​បើក​លក់​ផ្លូវការ ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ 061 997 888៕
 









(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com