COVID-19
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បញ្ជាឲ្យអាជ្ញាធរ បង្ក្រាបកាន់តែខ្លាំងក្លា លើបទល្មើសគ្រឿងញៀន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ (រូបពី AFP)
× មិនខុសពីរាល់ឆ្នាំឡើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិតជូនទៅជនរួមជាតិ នាឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងសារលិខិតនោះ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅស្ថាប័នពាក់ព័ន្ធសំខាន់ៗបី គឺ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ត្រូវបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន «ឲ្យកាន់តែខ្លាំងក្លាថែមទៀត»។
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចទាំងនោះ បន្តពង្រឹងការអនុវត្ត «ផែនការភូមិស គ្មានគ្រឿងញៀន» ដើម្បីធ្វើជាមូលដ្ឋានក្នុងការស្រាវជ្រាវនិងការប្រមូលព័ត៌មាន ដែលអាចឈានទៅដល់ការទប់ស្កាត់និងការបង្ក្រាបបទល្មើសគ្រឿងញៀនទាន់ពេលវេលានិងមានប្រសិទ្ធភាព ហើយអាចឈានទៅដល់ការលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទៃប្រទេស។
ប្រមុខរដ្ឋាភិបាល បានរម្លឹកពាក្យស្លោក «បីកុំ មួយរាយការណ៍»។ បីកុំ គឺមានន័យថា ប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនត្រូវពាក់ព័ន្ធ មិនត្រូវធ្វើអន្តរាគមន៍ និង មិនត្រូវលើកលែងទោសចំពោះបទល្មើសគ្រឿងញៀនឡើយ។ ចំណែកមួយរាយការណ៍ គឺ មនុស្សទូទៅ ត្រូវនាំគ្នារាយការណ៍គ្នាពីបទល្មើសគ្រឿងញៀន។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានក្រើនរម្លឹកឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តពង្រឹងគុណភាពនៃការព្យាបាលនិងការស្តារនីតិសម្បទា ដល់ជនរងគ្រោះដោយសារគ្រឿងញៀន។
នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ អាជ្ញាធរកម្ពុជា បានធ្វើពិធីដុតកម្ទេចគ្រឿងញៀនប្រមាណ៥០០គីឡូក្រាម ដែលចាប់បាននាពេលកន្លងមក៕
Tag:
ហ៊ុន សែន
បទល្មើសគ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com