ជាតិ
៨០​ភាគរយ​នៃ​ព្រៃកោងកាង​កម្ពុជា ស្ថិតក្នុង​ខេត្តកោះកុង​
27, Jun 2020 , 11:10 am        
រូបភាព
ព្រៃកោងកាងនៅសតំបន់ការពារធម្មជាតិពាមក្រសោប។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
ព្រៃកោងកាងនៅសតំបន់ការពារធម្មជាតិពាមក្រសោប។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
ដោយ​៖​ Thmeythmey25
 
​កម្ពុជា មាន​ផ្ទៃដី​ព្រៃកោងកាង​សរុប​ចំនួន ៥៨ ៨០០​ហិកតា ក្នុងនោះ​កោះកុង ជា​ខេត្ត​ដែលមាន​ព្រៃកោងកាង​ច្រើនជាងគេ ក្នុងចំណោម​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជា​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​ថ្លែង​នៅក្នុង​ដំណើរ​ពិនិត្យមើល​ការចិញ្ចឹម​ខ្យង​ចំពុះទា និង​ការកែច្នៃ​ផលិតផល​ជាច្រើន​ទៀត ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៨ ខែមិថុនា​។​

 
​តាម​លោក នេត្រ ភក្ត្រា ខេត្តកោះកុង មាន​ព្រៃកោងកាង​ទំហំ ៤៦ ៥២៩ ហិកតា​ជិត​៧៩​ភាគរយ​នៃ​ផ្ទៃដី​ព្រៃកោងកាង​នៅ​កម្ពុជា​។  ខេត្ត​ព្រះសីហនុ ស្ថិតនៅ​លំដាប់​ទី​២ ដែលមាន​ព្រៃកោងកាង​ទំហំ ៩ ៣៥២ ហិកតា ខេត្តកំពត​មាន​ទំហំ ១ ៩៦៦ ហិកតា និង​ខេត្ត​កែប មាន​ព្រៃកោងកាង​ទំហំ ១ ០០៥​ហិកតា ។  

ព្រៃកោងកាងនៅសតំបន់ការពារធម្មជាតិពាមក្រសោប។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន៖




សូមចូលអានព័ត៌មានពិស្តារនៅលើ www.thmeythmey25.com​

© រក្សាសិទ្ធិដោយ thmeythmey.com