ជាតិ
ប្រធាន​មន្ទីរ​ទេសចរណ៍ ចាត់ទុក​ខេត្តស្ទឹងត្រែង ជា​បេះដូង​នៃ​ភូមិភាគ​ឦសាន​
27, Jun 2020 , 12:59 pm        
រូបភាព
​ដោយ​៖ ជឿន ស្រី​ណ​យ​
 
​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ហៅ ខេត្តស្ទឹងត្រែង ថា​ជា​ចំណុចកណ្ដាល ដែល​ប្រៀបដូចជា​បេះដូង​នៃ​ភូមិភាគ​ឦសាន ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​នេះ មាន​លក្ខណៈ​ល្អប្រសើរ និង​ត​ភ្ជាប់​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន នៅក្នុង​តំបន់​ភូមិភាគ​ឦសាន​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​លោក​អ្នកនាង ទស្សនា​វីដេអូ ដែល​លោក អ៊​ន់ ប៉ោ​សឿន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តស្ទឹងត្រែង នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០៖
 
​លោក អ៊​ន់ ប៉ោ​សឿន បន្ថែមថា ភ្ញៀវទេសចរ​ដែលមាន​បំណង​ទៅ​កម្សាន្ត​នៅ​ខេត្តស្ទឹងត្រែង គួរតែ​ចំណាយពេល​យ៉ាងហោចណាស់​៣​ថ្ងៃ​២​យប់ ដើម្បី​ទស្សនា​តំបន់​ទេសចរ​ដ៏​សម្បូរបែប​ដូចជា ស្រុក​សៀម​ប៉ាង មាន​សក្ដានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ គឺ តំបន់​អាហារ​ដ្ឋា​ន​ត្មាត ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ ដោយ​អ្នកដំណើរ​អាច​បោះជំរំ​ស្នាក់នៅ ដើម្បី​ផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​ធម្មជាតិ​បាន និង​មាន​សហគមន៍​អេកូ​ទេសចរណ៍​៦​កន្លែង​។​
 
​សូមជម្រាបថា ខេត្តស្ទឹងត្រែង​គឺជា​ខេត្ត​តែមួយគត់​ក្នុងប្រទេស​កម្ពុជា ដែលមាន​ទន្លេ​៤ ហូរ​កាត់​គឺ ទន្លេមេគង្គ ទន្លេ​សាន ទន្លេ​កុង និង ទន្លេស្រែពក​។ ទន្លេ​ទាំង​៤​នេះ ជា​ប្រភពធនធាន​ធម្មជាតិ​សម្បូរបែប ដែលជា​មូលដ្ឋាន​តំបន់​អេកូ​ទេសចរណ៍​៕
 

Tag:
 បេះដូង​ភាគ​ឦសាន
© រក្សាសិទ្ធិដោយ thmeythmey.com