អត្ថបទពាណិជ្ជកម្ម
​ធនាគារ​ឯកទេស​វី​ង និង​អង្គការ​ស្នាមញញឹម​កម្ពុ​ជា រួមគ្នា​គាំទ្រ​ដល់​អ្នកមាន​ពិការភាព​មុខមាត់​ពី​កំណើត​
28, Jun 2020 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ២៧ មិថុនា ២០២០—​ធនាគារ​ឯកទេស​វី​ង នឹង​ផ្តល់​ការគាំទ្រ​ដល់​អង្គការ​ស្នាមញញឹម​កម្ពុជា ក្នុងការ​កំណត់​ប្រភេទ​អ្នកជំងឺ ជួយ​ផ្សព្វផ្សាយ​ពី​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​ដែលមាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។​
 
​ធនាគារ​ឯកទេស​វី​ង និង​អង្គការ​ស្នាមញញឹម​កម្ពុ​ជា បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ធ្វើជា​ដៃគូ​ដើម្បី​ផ្សព្វផ្សាយ​ការវះកាត់​ដោយ​ឥតគិតថ្លៃ ជូន​ដល់​អ្នកជំងឺ​កម្ពុជា ដែលមាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។​
 
​ក្នុង​ភាពជា​ដៃគូ​នេះ ធនាគា​ឯកទេស​វី​ង នឹង​ជួយ​គាំទ្រ​ដល់​អង្គការ​ស្នាមញញឹម​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​ការវះកាត់​ដោយ​ឥតគិតថ្លៃ ដល់​អ្នកជំងឺ​កម្ពុជា​ដែលមាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង របស់​ធនាគារ​ឯកទេស​វី​ង​ដោយ​រួមមាន​៖​បណ្តាញ​សង្គម គេហទំព័រ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​តាមរយៈ​ភ្នាក់ងារ​វី​ង​ជាដើម​។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖ «​មាត់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​រាងកាយ​របស់​មនុស្ស​។ ទោះបីជា​យ៉ាងណាក្តី កុមារ​មួយចំនួន បានទទួល​រងគ្រោះ​នៃ​បញ្ហា​ឆែបមាត់ ដែល​បណ្តាលឱ្យ​ពួកគេ​ពិបាក​បរិភោគ​អាហារ ពិបាកធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ និង​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​។ យើង​ដឹង​ពី​ការឈឺចាប់​របស់​ពួកគេ ហើយ​យើង​មាន​គោលបំណង លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន និង​យុវជន​កម្ពុជា ដែល​កំពុង​រស់នៅ​ជាមួយ​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​»​។​


 
​ក្នុងនាម​ជា​ធនាគារ​ឯកទេស​ឈានមុខ​គេ​នៅ​កម្ពុជា វី​ង​បាន​បញ្ជ្រាប​នូវ​ស្មារតី​ចូលរួម​កិច្ចការ​សង្គម ទៅដល់​និ​យោ​ជិ​ក និង​ការ​ប្រតិបត្តិការ​អាជីវ​កម្ម​ប្រចាំថ្ងៃ​របស់​ពួកគេ​ផងដែរ​។ វី​ង បាន​ប្តេជ្ញា​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ល្អប្រសើរ តាម​គ្រប់​វិធី​ទាំងអស់​។ ហេតុ​ដូច្នេះហើយ ទើប​កម្មវិធី​ទំនួល​ខុសត្រូវ​ក្នុងសង្គម​របស់​វី​ង បាន​ផ្តោត​សំខាន់​លើ​៖ អក្ខរកម្ម​ហិរញ្ញវត្ថុ សុខភាព​និង​សុវត្ថិភាព ការអភិវឌ្ឍន៍​សហគម​ន៍ ការអប់រំ ក៏ដូចជា​ការពង្រឹង​សមភាព​យេនឌ័រ​ជាដើម​។ 
 
​លោក ចាន់ កុក​ច​យ នាយក​ប្រតិបត្តិ នៃ​អង្គការ​ស្នាមញញឹម​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង នា​ថ្ងៃនេះ នឹងធ្វើ​ឱ្យ​យើង​អាចជួយ​ដល់​ប្រជាជន ដែលមាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​កាន់តែច្រើន ក្នុងប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​របស់​វី​ង​។ យើង​ដឹង​ពី​ការឈឺចាប់​របស់​អ្នកជំងឺ ហើយ​យើង​ចង់ឱ្យ​ជីវិត​របស់​ពួកគេ ពោរពេញ​ទៅដោយ​ស្នាមញញឹម និង​ប្រកបដោយ​ទំនុកចិត្ត​។ យើង​ចង់​ព្យាបាល​អ្នកជំងឺ ដែល​មិន​បានទទួល​ការវះកាត់​មាត់​ឆែប ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។ យើង​នឹង​រៀបចំ​ប្រតិ​ប​ត្ដិ​ការវះកាត់ នៅតាម​ខេត្ដ​ផ្សេងៗ ដើម្បី​ព្យាបាល និង​ផ្ដល់ឱ្យ​ពួកគេ​នូវ​អនាគត​ល្អប្រសើរ​»​។​
 
​បណ្តា​ដែលមាន​បញ្ហា​ឆែបមាត់ មាន​ភាពស្ទាក់ស្ទើរ ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម ដែល​បណ្តាល​ឲ្យ​ពួកគាត់​មាន​បញ្ហា​ផ្លូវចិត្ត និង​អាកប្បកិរិយា​ផងដែរ​។  ចាប់តាំងពី​ឆ្នាំ​២០១៥ អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការបន្ត​បុព្វហេតុ​ដ៏​មានតម្លៃ ក្នុងការ​ផ្តល់ជូន​នូវ​ការវះកាត់​ដោយ​ឥតគិតថ្លៃ ដល់​អ្នកជំងឺ​កម្ពុជា ដែលមាន​បញ្ហា​ឆែបមាត់ ក្រអូមមាត់​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។​
 
​ក្នុង​រយៈពេល​ជា​៥​ឆ្នាំ​មកនេះ អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា បានផ្តល់​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​ប្រមាណ​១៤០០​នាក់ ដោយមាន​គាំទ្រ​ពី Smile Asia, Rotary Club of LIkas Bay, Rotary Club  of Lu Chou & I-LAN, Taiwan, Face to Face, USA, MdM, Australia, ជាដើម ដោយមាន​អ្នកស្ម័គ្រចិត្ត​ក្នុងស្រុក​ជាង ៥០ នាក់​រួមមាន​៖ គ្រូពេទ្យ​វះកាត់ គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​សន្តំ និង​គិលានុបដ្ឋាយិកា​ជាដើម ដែលមាន​បទពិសោធន៍​ល្អ និង​បាន​គាំទ្រ​ប្រតិបត្តិ​ការវះកាត់​។ ចាប់ពីពេលនេះ​តទៅ ភ្នាក់ងារ​វី​ង​ជិត​៨០០០​កន្លែង ទូទាំង​ព្រះរាជាណាចក្រ នឹងចូលរួម​ផ្តល់នូវ​ពន្លឺ​នៃ​ជីវិត ដល់​កុមារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com