ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ខេត្តកំពង់ចាមមាន«ផ្សារចុងសប្ដាហ៍»ដែលដាក់លក់បន្លែផ្លែឈើសុវត្ថិភាព និងសរីរាង្គ
28, Jun 2020 ,
3:19 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំ «ផ្សារចុងសប្ដាហ៍» សម្រាប់លក់បន្លែ-ផ្លែឈើសុវត្ថិភាព និងសរីរាង្គ ដែលដាំដុះដោយកសិករនៅក្នុងខេត្តកំពង់ចាម។ «ផ្សារចុងសប្ដាហ៍» នេះ ចាប់ផ្ដើមលក់នៅថ្ងៃទី២៧-២៨ មិថុនានេះ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។
បើតាមទំព័រហ្វេសប៊ុកមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម «ផ្សារចុងសប្តាហ៍» បង្កើតក្នុងគោលបំណង ផ្សព្វផ្សាយផលិតផលកសិកម្មរបស់កសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា ដែលគាំទ្រដោយដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច។ បន្ថែមលើនេះ «ផ្សារចុងសប្តាហ៍» នឹងបង្កើតឱកាសដល់ក្រុមកសិករផលិតចាប់ដៃគូជាមួយអ្នកប្រមូលទិញធំៗក្នុងតំបន់ និងក្រៅតំបន់ ដើម្បីបង្កើនផលិតភាព និងផលិតកម្ម។
តាមរយៈផ្សារចុងសប្ដាហ៍នេះ នឹងចូលរួមបង្កើតភាពអង់អាចដល់កសិករក្នុងវិស័យកសិពាណិជ្ជកម្ម ដែលជំរុញឲ្យមានគាំទ្រផលិតផលខ្មែរកាន់តែច្រើន។ «ផ្សារចុងសប្ដាហ៍» មានលក់បន្លែផ្លែឈើសុវត្ថិភាព និងសរីរាង្គ, មាន់ស្រែ, អង្ករ ,ម្សៅដំឡូងមី និងផលិតផលកសិកម្មកែច្នៃជាច្រើនទៀត៕
រូបភាពពីក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម