អត្ថបទពាណិជ្ជកម្ម
សេចក្ដីជូនដំណឹង​ស្ដីពី​ការរំលោភបំពាន​លើ​ពាណិជ្ជសញ្ញា GAMBOL
29, Jun 2020 , 10:05 am        
រូបភាព
​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ៖ ជូន​ចំពោះ​អាជីវករ អ្នក​ចែកចាយ​ស្បែកជើង និង​អតិថិជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ៖ យើងខ្ញុំ​ជា​តំណាងឱ្យ​ក្រុមហ៊ុន BIG STAR CO., LTD. ដែលជា​ក្រុមហ៊ុន​មានការ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង មាន​ទីស្នាក់ការ​ក្រុមហ៊ុន​ស្ថិតនៅ​ផ្លូវ​រ៉ា​មា​ទី​២ សង្កាត់​សា​ម៉ៃ​ដាម ខណ្ឌ​បាង​ខុន​ធាន ក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ។​


BIG STAR CO., LTD. គឺជា​ម្ចាស់​ម៉ាក​តែមួយគត់​នៃ​ពាណិជ្ជសញ្ញា GAMBOL ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៖
 
​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​លេខ​៖ KH/67352/18
​យោង​លើ​ជំពូក​/​ទំនិញ​/​សេវា​លម្អិត​លេខ ២៥៖ ស្បែកជើង ស្បែកជើង​ស៊ក ស្បែកជើង​កីឡា ស្បែកជើង​ជំ​ពាម ស្រោមជើង ស្បែង​ជើង​លំហែ​តាម​ឆ្នេរ    និង​ស្បែកជើង​សម្រាប់​កូនក្មេង​។​
​ក្រុមហ៊ុន BIG STAR CO., LTD. បានកត់សម្គាល់​ឃើញថា​អាជីវករ​ជាច្រើន​បាន និង​កំពុង​លក់​ផលិតផល​ក្លែងក្លាយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​រំលោភ​ទៅលើ​ម៉ាក GAMBOL ទាំងមូល ឬមួយ​ផ្នែក​នៃ​ម៉ាក​ខាងលើ​។​
 
​ច្បាប់​ស្ដីពី ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា ជន​ណា​ដែល​ក្លែងបន្លំ ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាក​សមូហភាព ឬ​ពាណិជ្ជ​នាម​របស់​សហគ្រាស​មួយ​ផ្សេងទៀត ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹងត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ដល់ ២០.០០០.០០០ (​ម្ភៃ​លាន​) រៀល និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ឆ្នាំ ដល់ ៥ (​ប្រាំ​) ឆ្នាំ ឬ     ទោស​ណាមួយ​នៃ​ទោស​ទាំងពីរ​នេះ​។​
 
​ក្រុមហ៊ុន BIG STAR CO., LTD. អះអាងថា​ខ្លួន​មាន​សិទ្ធិ​ទៅលើ​ពាណិជ្ជសញ្ញា​ខាងលើ​ពិតប្រាកដ​មែន​។ ក្រុមហ៊ុន​មានបំណង​ប្រើប្រាស់​នូវ​សិទ្ធិ​របស់ខ្លួន​ដោយ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ប្រឆាំងនឹង​ជន​ទាំងឡាយណា​ដែល​ធ្វើ​អាជីវកម្ម​រំលោភបំពាន​លើ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន និង​សិទ្ធិ​ដទៃទៀត ស្របទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន BIG STAR CO., LTD. នឹង​ចាត់​វិធានការណ៍​យ៉ាង​តឹងរឹង និង​ហ្មត់ចត់​តាមផ្លូវ​ច្បាប់ ប្រឆាំងនឹង​ការបំពាន និង​ការរំលោភបំពាន​លើ​ម៉ាក​ក្នុងពេល​ឆាប់ៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្រុមហ៊ុន BIG STAR CO., LTD. មាន​សិទ្ធិ​ទាំងស្រុង​លើ​ពាណិជ្ជសញ្ញា​នេះ​។​
 
​ស្របទៅតាម​ច្បាប់​នៃ​យុត្តាធិការ​នីមួយៗ រួមទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា វិធានការណ៍​ច្បាប់​ដែល​នឹងត្រូវ​អនុវត្ត​ប្រឆាំង​ទៅនឹង​ជន​ទាំងឡាយណា​ដែល នាំចូល លក់ ផ្គត់ផ្គង់​ការលក់ កាន់កាប់​ផលិតផល​សម្រាប់​លក់ នាំចេញ ផ្សព្វផ្សាយ ចែកចាយ និង​ឬ ដាក់តាំង​នូវ​ផលិតផល​ដែល​ស្រដៀង​នឹង​ពាណិជ្ជសញ្ញា ឬ​រំលោភ​លើ​សិទ្ធិ​នៃ​ពាណិជ្ជសញ្ញា ឬ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន BIG STAR CO., LTD. នៅក្នុង​លក្ខខណ្ឌ​ណាមួយ​ក៏ដោយ​។​
 
​ជា​ចុងក្រោយ យើងខ្ញុំ​សូម​ជូនដំណឹង​ទៅដល់​សាធារណៈជន​ស្ដីពី​ការរំលោភបំពាន និង​សកម្មភាព​ខុសច្បាប់​ក្នុង​ការលក់​ផលិតផល​ក្លែងក្លាយ​ទាំងនេះ ហើយ​យើងខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​អាជីវករ អ្នកលក់ អ្នក​ចែកចាយ និង​ម្ចាស់​ហាង​លក់​ស្បែង​ជើង​ទាំងអស់​ឱ្យ​លក់​តែ​ផលិតផល​សុទ្ធ​ស្របច្បាប់ និង​ពិតប្រាកដ​របស់​ផលិតផល​ស្បែកជើង​ម៉ាក GAMBOL​។​
 
BIG STAR CO., LTD ម្ចាស់​ពាណិជ្ជសញ្ញា GAMBOL
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Bunchheang Lim
© រក្សាសិទ្ធិដោយ thmeythmey.com