ពីនេះ ពីនោះ
សុខភាព
មូលហេតុ​ដែល​អ្នក​គួរ “​ញញឹម​” ឱ្យបាន​ច្រើន​
29, Jun 2020 , 8:59 pm        
រូបភាព
​ធ្លាប់​ដឹង​ទេ​ថា​ការ​ញញឹម​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព​? ដូច្នេះ​កុំ​ភ្លេច​ញញឹម​ឱ្យបាន​ច្រើន​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ញញឹម ៖

 
១. វា​ជួយ​ពន្យឺត​ចង្វាក់បេះដូង​
 
​ការ​ញញឹម​អាចធ្វើឱ្យ​អ្នក​ស្ងប់​អារម្មណ៍ ហើយ​ជួយ​ពន្យឺត​ចង្វាក់បេះដូង​ដែល​លោត​ញាប់​។ ជា​លទ្ធផល​សុខភាព​ស​សៃ​ឈាម​បេះដូង​នឹង​អាច​ចៀសផុត​គ្រោះថ្នាក់​។ ដូច្នេះ​រាល់​ពេលដែល​អ្នកមាន​អារម្មណ៍​ថា​បេះដូង​លោត​ញាប់ ចូរ​សម្រាក​សម្រួល​អារម្មណ៍​និង​ញញឹម​ឡើង​។​
 
២. ការ​ញញឹម​ជួយ​បន្ថយ​សម្ពាធ​ឈាម​ជា​បណ្ដោះអាសន្ន​
 
​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​អ្វីមួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង​។ ហើយ​ការ​ញញឹម​ពិតជា​អាចមាន​ឥទ្ធិពល​លើ​កម្រិត​នៃ​សម្ពាធ​ឈាម​របស់​អ្នក​។ អ្នក​អាច​សាកល្បង​ដោត​គ្រាន់តែ​ញញឹម​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី រួច​វាស់​សម្ពាធ​ឈាម​មើល​។​
 
៣. វា​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​
 
​ការ​ញញឹម​ឱ្យបាន​ញឹកញាប់ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ នេះ​ក៏​ព្រោះតែ​ការ​ញញឹម​អាច​បណ្ដាលឱ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន endorphins ដែល​ប្រឆាំង​ទប់​ទល់នឹង​អ័រម៉ូន​ស្ត្រេ​ស cortisol​។​
 
៤. ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​
 
​ទោះបីជា​ការបង្ខំចិត្ត​ញញឹម ប៉ុន្តែ​វា​នៅតែ​អាចជួយ​លើកកម្ពស់​អារម្មណ៍​ល្អជា​ង​មុន​បាន​។ នេះ​ក៏​ព្រោះតែ​ការ​ញញឹម​បណ្ដាលឱ្យ​រាងកាយ​បង្កើន​ការផលិត​អ័រម៉ូន​រីករាយ endorphins នោះ​អី​។​
 
៥. ការ​ញញឹម​ជួយ​បំបាត់​ការឈឺចាប់​
 
​ក្រៅពី​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ហើយ​នោះ អ័រម៉ូន endorphins ក៏មាន​លក្ខណៈសម្បត្តិ​បំបាត់​ការឈឺចាប់​ផងដែរ​។​
 
៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​ការ​ញញឹម​ជួយផ្ដល់​ភាព​ធូរស្រាល​ដល់​រាងកាយ វា​អនុញ្ញាតឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​អាច​ដំណើរការ​មុខងារ​បាន​កាន់តែ​ប្រសើរឡើង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ចូរ​ព្យាយាម​ញញឹម​ឱ្យបាន​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com